រថយន្តធុនធ្ងន់បើកបញ្ច្រាសទិសគ្នាបុកគោយន្តកន្ត្រៃយ៍ពេញទំហឹង ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល០៦នាក់
ខេត្តកំពង់ធំ ៖ រថយន្តម៉ាកហ៊ីយុនដាយ កំពុងតែបើកជក់ខ្យល់ក្នុងទិសពីជើងទៅត្បូងបានបកជាមួយគោយន្តកន្ត្រៃយ៍កំពុងតែធ្វើដំណើក្នុងទិសបញ្ច្រាសគ្នាចំពេញទំហឹងបណ្តាលឲ្យភាគីខាងគោយន្តកន្ត្រៃយ៍ ស្លាប់១នាក់ និងរបូសធ្ងន់ស្រាល៦នាក់ កាលពីវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិជ័យបង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយុនដាយ ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ3D-5978 (បើកបរពីជើងទៅត្បូង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួន។
ចំណែកគោយន្តកន្ត្រៃយ៍ បើកបរបញ្ច្រាសទិសគ្នា បន្ទាប់ពីបុកជាមួយរថយន្តខាងលើនេះបណ្តាលឲ្យអ្នកជិះមានឈ្មោះ – ហៀង ហុន ភេទប្រុស អាយុ ១៩ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យកំពង់ធំ)។ រួមទាំងអ្នករួមដំណើររួមមាន ទី១.ឈ្មោះ រស់.គឹមអ៊ុន ភេទស្រី អាយុ ៦៩ឆ្នាំ (របួសធ្ងន់) ទី២.ឈ្មោះ សៅ.រ៉ុន ភេទស្រី អាយុ ៣៣ឆ្នាំ(របួសធ្ងន់) ទី៣.ឈ្មោះ សៅ.ហន ភេទប្រុស អាយុ ៥២ឆ្នាំ(របួសស្រាល) ទី៤. ឈ្មោះ សៅ.លក្ខណា ភេទស្រី អាយុ៧ឆ្នាំ(របួស ស្រាល) ទី៥.ឈ្មោះ សៅ រី ភេទស្រី អាយុ៤ឆ្នាំ (របួសស្រាល) និងទី៦. ឈ្មោះ ផាន់.សុផា ភេប្រុស អាយុ២ឆ្នាំ (របួសស្រាល) អ្នកទាំងរងគ្រោះរស់នៅភូមិ ឃុំខាងលើ។
បច្ចុប្បន្ន រថយន្ត និងគោយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក រង់ចាំធ្វើការដោះស្រាយ៕
http://ift.tt/2xrnJ57