ប្រពន្ធ័ធារាសាស្ត្រអាចាងនៅក្នុងស្រុកបរិបូណ៌ អាចស្រោចស្រពដីស្រែបាន១០.៣០០ហិកតា នឹងត្រូវបញ្ចប់គម្រោងសាងសង់នៅដើមខែតុលាខាងមុខនេះ
ខេត្តកំពង់ឆ្នាំង៖ ប្រពន្ធ័ធារាសាស្ត្រអាចាងគឺជាទំនប់ទប់ទឹកដ៏ធំមួយ បានកសាងឡើងនៅក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានសំណង់ស្ទាក់ទឹក សំណង់យកទឹក ប្រឡាយមេ និងប្រឡាយរងជាង៦០គីឡូម៉ែត្រ ដែលអាចចែកចាយទឹកស្រោចស្រពលើដីស្រែ ចំនួន១០.៣០០ហិកតា មកដល់ពេលនេះប្រពន្ធ័ធារាសាស្ត្រអាចាងកសាងជិតរួចរាល់ហើយ នឹងត្រូវបញ្ចប់គម្រោងសាងសង់នៅដើមខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ។ ប្រជាពលរដ្ឋនៅក្នុងឃុំ៣ក្នុងស្រុកបរិបូណ៌សង្ឃឹមថា៖ នៅពេលសាងសង់ទំន ប់ទឹកអាចាងនេះរួច ពួកគាត់និងបានទឹកធ្វើស្រែទាំងស្រែវស្សា និងស្រែប្រាំងគ្រប់គ្រាន់ គឺលែងខ្វះខាតទឹកធ្វើស្រែដូចឆ្នាំមុនៗទៀតហើយ។
លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌ បានអោយដឹងថា៖ កន្លងមកប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៌ តែងតែខ្វះខាតទឹកនៅពេលធ្វើស្រែប្រាំង ដោយឡែកនៅក្នុងរដូវវស្សាក្នុងឆ្នាំខ្លះពេលមានគ្រោះរាំ ងស្ងួតអត់ទឹកភ្លៀង ការធ្វើស្រែក្នុងរដូវវស្សាក៏ខ្វះខាតទឹកធ្វើស្រែផងដែរ គឺធ្វើស្រែសង្ឃឹមលើមេឃ។ ប៉ុន្តែមកដល់ឆ្នាំ២០១៤ ក្រោមការដឹកនាំដ៏ត្រឹម និងដោយមានការយកចិត្តទុកដាក់គិតគូរបស់ប្រមុខរាជរដ្ឋាភិបាល ប្រពន្ធ័ធារាស្ត្រដែលជាទំនប់ស្ទាក់ទឹកដ៏ធំមួយដែលមិនធ្លាប់មាន ត្រូវបានកសាងឡើងនៅក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ។ ទំនប់ស្ទាក់ទឹកដ៏ធំមួយនេះ អាចចែកចាយទឹកជូនប្រជាពលរដ្ឋធ្វើស្រែបាន៣ឃុំ មានឃុំអញ្ចាញរូង ឃុំពេជចង្វា និងឃុំផ្សារ ដែលអាចស្រោចស្រពលើដីស្រែ ចំនួន១០.៣០០ហិកតា ដោយប្រជាពលរដ្ឋសង្ឃឹមថា នៅពេលកសាងទំនប់ទឹកនិងប្រពន្ធ័ធារាសាស្ត្រអាចាងនេះរួច ប្រជាពលរដ្ឋនៅក្នុងឃុំទាំង៣ខាងលើនេះ នឹងលែងខ្វះទឹកធ្វើស្រែទៀតហើយ ។ ទន្ទឹមនេះដែរទំនប់ទឹកអាចាងនេះក៏អាចក្លាយជាកន្លែងទេសចរណ៍មកមុជទឹកលេងកំសាន្តយ៉ាងសប្បាយរីករាយនៅចុងសប្តាហ៍ និងនៅក្នុងខែបុណ្យទានផ្សេងៗ ហើយក៏អាចអោយប្រជាពលរដ្ឋនៅតំបន់នោះរកប្រាក់ចំណូលបានពីភ្ញៀវទេសចរ ណ៍ដែលមកលេងកំសាន្តផងដែរ។
ដោយឡែក លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង នៅរសៀ លថ្ងៃទី០៣ ខែកញ្ញានេះ បានបញ្ជាក់អោយដឹងថា៖ ប្រពន្ធ័ធារាសាស្ត្រអាចាងខាងលើនេះ កសាងដោយថវិកា កម្ចីហិរញ្ញប្បទាន ធនាគារនីហ័រណ អាហ័រណប្រទេសចិន អនុវត្តគម្រោងដោយក្រសួងធនធានទឹកនិងឧតុនិយម សាងសង់ដោយក្រុមហ៊ុនចិន ស៊ីហាយដ្រូខបភើរេសិនលីមីធីត ។ ប្រពន្ធ័ធារាសាស្ត្រអាចាង មានសំណង់ស្ទាក់ទឹក សំណង់យកទឹក មានប្រឡាយមេប្រវែង ២០,៥០គីឡូម៉ែត្រ ប្រឡាយរង១០ខ្សែ មានប្រវែង៤៤,៣៩គីឡូម៉ែត្រ គឺអាចស្រោចស្រពដីស្រែបានចំនួន១០.៣០០ហិកតា ដោយបានចាប់ផ្តើមសាងសង់ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ រយះពេលសាងសង់ចំនួន៣៥ខែ តាមគម្រោងនិងត្រូវបញ្ចប់ការសាងសង់នៅដើមខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ។
ប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៌ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល និងក្រសួងធនធានទឹក និងឧតុនិយម ដែលបានយកចិត្តទុកដាក់គិតគូរ ជួយកសាងប្រពន្ធ័ធារាសាស្ត្រអាចាងដ៏ធំមួយនេះឡើងដែលមិនធ្លាប់មានពីដើមមក ដើម្បីផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋធ្វើស្រែចំការអោយបានគ្រប់គ្រាន់ ។ ប្រជាពលរដ្ឋសង្ឃឹមថា នៅពេលបញ្ចប់គម្រោងសាងសង់នៅដើមខែតុលាខាងមុខនេះ ប្រជាពលរដ្ឋនឹងទទួលបានទឹកធ្វើស្រែគ្រប់គ្រាន់ទាំងរដូវវស្សានិងរដូវប្រាំង ដោយលែងខ្វះខាតទឹកធ្វើស្រែចំការដូចឆ្នាំមុនៗទៀតហើយ ៕ រឹទ្ធិ ជ័យ
http://ift.tt/2x43hqU