Insurance

728x90

​នាយកដ្ឋាន​ធានារ៉ាប់រង និង សោធន នៃ​អគ្គនាយកដ្ឋាន​-​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំ​សិក្ខាសាលា​ស្តីពី “​អត្ថប្រយោជន៍ នៃ ការធានារ៉ាប់រង​”

​ខេត្ត​ព្រះសីហនុ​៖ នាយកដ្ឋាន​ធានារ៉ាប់រង និង សោធន នៃ​អគ្គនាយកដ្ឋាន​-​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំ​សិក្ខាសាលា​ស្តីពី “​អត្ថប្រយោជន៍ នៃ ការធានារ៉ាប់រង​” ជូន​ដល់​សាធារណជន នៅ​សណ្ឋាគារ​ឯករាជ្យ ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​បណ្តា​ស្ថាប័នរដ្ឋ សមាគម អាជីវករ សិស្ស​និស្សិត និង​អាជ្ញាធរ​មូល ដ្ឋា​ន កាល ពី​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ ។ ការរៀបចំ​នេះ​គឺមាន​កិច្ចសហការ​ជាមួយ ស​មាគ ម ធានា រ៉ាប់រង​កម្ពុជា​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​កម្ពុជា រឺ​ក្រុមហ៊ុន​ធានារ៉ាប់រង​កម្ពុជា​ឡុ​ន ប៉ាក ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ ក្រុមហ៊ុន​ធានារ៉ាប់រង​កម្ពុជា​-​វៀតណាម ក្រុមហ៊ុន ធានារ៉ាប់រង​អាយុជីវិត​សុ​វណ្ណា​ភូមិ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​មេ​នូ​ឡាយ​ហ្វ៍​។

​លោក ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋ កិច្ច​និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខាសាលា​នេះ​ថា គឺ​ក្នុង​គោលបំណង​ផ្សព្វ ផ្សាយ​ដល់​ប្រជាពលរដ្ឋ​នូវ​សារៈសំខាន់​នៃ​ការធានារ៉ាប់រង​ដែលជា​វិធីសាស្ត្រ​មួយ​នៃ​ការ​សន្សំ ប្រាក់​សម្រាប់​ការពារ​ហានិភ័យ​របស់លោក​អ្នក​ត្រូវបាន​ធានា និង ក្រុមគ្រួសារ ដូចជា​ការធានា រ៉ាប់រង​អាយុជីវិត ការធានារ៉ាប់រង​លើ​ទ្រព្យសម្បត្តិ ការធានារ៉ាប់រង​លើ សុខភាព និង​ការ​ធា នា រ៉ាប់រង​លើ​គ្រោះថ្នាក់​ផ្សេងៗ​ជាដើម​។​ល​។ ការធានារ៉ាប់រង​អាយុជីវិត​គឺ​កិច្ចសន្យា​មួយ ដែល ធា នា​ថា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ត្រូវ ផ្តល់​កញ្ចប់​ហិរញ្ញវត្ថុ​មួយ​ដល់​ក្រុមគ្រួសារ ដែល បាន ទិញ​ធានារ៉ាប់រង​អាយុជីវិត នៅពេល​មេ​គ្រួសារ​បាត់ បង់ជីវិត​ជាយថាហេតុ​។ ដូច្នេះ​កញ្ចប់ ហិ​រ ញ្ញ​វត្ថុ ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​នេះ​មាន​សារៈសំខាន់ យ៉ាងខ្លាំង ចំពោះ ក្រុមគ្រួសារ​ក្នុងការ​ទ្រទ្រង់​ដល់​ការសិក្សា​របស់​បុត្រ​បុត្រ​ធីតា​ឲ្យ​នៅតែ​អាច​បន្ត​កា​សិក្សា​បាន​ចប់​ចុង​ចប់​ដើម និង​ទ្រទ្រង់​ស្ថានភាព​គ្រួសារ​មិន​ឲ្យ​ធ្លាក់ចុះ​នៅពេល​អាណាព្យាបាល ឬ​មេ គ្រួសារ បាត់បង់​ជីវិត​។ ជារួម​បច្ចុប្បន្ន​ទីផ្សារ​ធានារ៉ាប់រង​មានការ​រីកចំរើន ដោយមាន​ក្រុម ហ៊ុន ធានារ៉ាប់រង​អាយុជីវិត ចំនួន ៦ ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ ចំនួន ១០ និង​ក្រុមហ៊ុន​ធានា​រ៉ាប់ រង​ខ្នាតតូច ចំនួន ៨ ដែល​បាន​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​ឆ្នាំ​២០១៦ បុព្វលាភ​ដុល​នៃ​ទីផ្សារ​ធានារ៉ាប់រង​មាន ប្រមាណ ១២០ លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការ ងារ បាន​ជាង ៦០០០ កន្លែង​។ ជារួម​សិក្ខាសាលា​នេះ​ក្នុង​គោល បំណង​បង្កើន ការ យល់ ដឹង របស់​ប្រជាពលរដ្ឋ​អំពី​ការធានារ៉ាប់រង​ដែល​អាច​ជំរុញ​ការលើកកម្ពស់​ជីវភាព និង​ជួយ​កាត់ បន្ថយ​ភាព​ក្រី ក្រ​របស់​ប្រជាជន​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលជា​បញ្ញត្តិ​ករ ធានារ៉ាប់រង​កម្ពុជា នឹង​រៀបចំ​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​នៃ​ការ ធានា​រ៉ាប់ រង​លក្ខណៈ​បែបនេះ​ជា​បន្តបន្ទាប់​ទៀត​ទាំង​នៅតាម​ខេត្ត និង​ក្រុង​នានា​ទូទាំងប្រទេស ស្រប តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ២០១៦-២០២៥ និង​ផែនការអភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨៕ ទន់ សុខ



http://ift.tt/2wlr5m8
​នាយកដ្ឋាន​ធានារ៉ាប់រង និង សោធន នៃ​អគ្គនាយកដ្ឋាន​-​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំ​សិក្ខាសាលា​ស្តីពី “​អត្ថប្រយោជន៍ នៃ ការធានារ៉ាប់រង​” ​នាយកដ្ឋាន​ធានារ៉ាប់រង និង សោធន នៃ​អគ្គនាយកដ្ឋាន​-​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំ​សិក្ខាសាលា​ស្តីពី “​អត្ថប្រយោជន៍ នៃ ការធានារ៉ាប់រង​” Reviewed by yim PH on 5:57 PM Rating: 5

Entertainment

ads
Powered by Blogger.