Insurance

728x90

សិស្ស​ថ្នាក់​ទី​១១ និង​ជា​អ្នករាំ​របាំ​ត​នរូ​វជន​មិន​ស្គាល់មុខ​ចាប់រំលោភ​រួច​មួ​លក​សម្លាប់​នៅក្នុង​ចំការ​ដំឡូង​

​ខេត្តរតនគិរី ៖ ក្មេងស្រី ដ៏​ស្រស់ស្អាត ជនជាតិ​ទំ​ពូន ជា​អ្នករបាំ និង​ជា​សិស្ស ថ្នាក់​ទី​១១ រៀន​នៅ វិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ទី​រួម​ក្រុង​បាន​លុង ត្រូវបាន​ជន មិន​ស្គាល់មុខ ចាប់រំលោភ​រួច ហើយ​មួល ក សម្លាប់ នៅក្នុង​ចម្ការ ដំឡូង​មី មួយកន្លែង បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៨​នឹង​៣០ នាទី ព្រឹក ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ នៅក្បែរ​ផ្លូវ​ក្រាល ក្រួស​ក្រហម ប្រហែល ១០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ចាង​រ៉ា ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី ។​

​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ កេល លាភ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ទំពួន រៀន​ថ្នាក់​ទី​១១ នៅ​សាលា​វិទ្យាល័យ​សម្តេចឪ សម្តេចម៉ែ ក្នុង​ទី​រួម​ក្រុង​បាន​លុង រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​ ​នៅលើ​ដងខ្លួន​សាកសព មើលឃើញ​មាន​ស្នាមរបួស​មួល​បំបាក់​ក និង​ស្នាម​រយះ​ក្បាល និង​បែក​ជង្គុង​ទាំងសងខាង និង​ប្រដាប់ភេទ​របួស​យ៉ាងដំណំ​។ ហើយ​តាម​ការប៉ាន់ស្មាន​ថា​មុនពេល​សម្លាប់ គឺ​ជនល្មើស​បាន​ច្របាច់ក រួច​មួ​លក​បន្ថែម ហើយ​ជនសង្ស័យ​មិនមែន​ម្នាក់ឯង​នោះទេ ចាប់ពីរ​ពីរ​នាក់​ឡើងទៅ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ឪពុកម្តាយ​ជនរងគ្រោះ ដែលមាន​ឈ្មោះ ខាំ ឡា​កេល អាយុ​៥២​ឆ្នាំ ជា​ឪពុក និង​ម្តាយ​មានឈ្មោះ តក់ ដូច អាយុ​៥០​ឆ្នាំ បាន​រៀបរាប់ថា កូន​គាត់​ស្លាប់​ជា​កូន​ទី​៦ «​កូនពៅ​» នៅ​ថ្ងៃអាទិត្យ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​៩​ព្រឹក កូនស្រី​របស់គាត់​បាន​សុំ​ឪពុកម្តាយ​មក​ទី​រួម​ខេត្តរតនគិរី ជិះ​ម៉ូតូ​ម៉ាក​សង់ C125 ស៊េរី ២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1C-4009 ជិះ​ម្នាក់ឯង ដោយ​ប្រាប់​ឪពុកម្តាយ​ថា មក​កម្មវិធី​នៅ​ភោជនីយ ដ្ឋា​ន​រតន​លី​នា ទល់មុខ​សាលា​វិទ្យាល័យ​សម្តេចឪ សម្តេចម៉ែ ដើម្បី​មក​រាំ​របាំ​ប្រពៃណី​ជនជាតិ​ទំពួន ឲ្យ​អង្គការ​មី​ឌី​វ័​ន្ត​។​

នា​ថ្ងៃអាទិត្យ​នោះដែរ ដល់​ម៉ោង​៧​យប់​ឪពុកម្តាយ​បាន​ទូរស័ព្ទ​ទៅរក​កូន​ជា​ច្រើនដង​តែ​គ្មាន​អ្នកទទួល​ទើប​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨​ព្រឹក ម្ចាស់​ចម្ការ​ឈ្មោះ សួង សុខលី ឃើញ​ម៉ូតូ​ជនរងគ្រោះ​ឃ្លាត​ពីសា​ក សព​២០​ម៉ែត្រ ហើយ​ដើរ​ទៅមុខ​ឃើញ​សព​នារី​រងគ្រោះ និង​មានការ​ភ្ញាក់​ផ្អើ​រ​ដល់​ក្រុមគ្រួសារ និង​សមត្ថកិច្ច​។​

ប្រភព​មិត្ត​រួម​ថ្នាក់​ឈ្មោះ ថង សៃ ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ សិស្ស​រៀន​ជាមួយគ្នា និង​ធ្វើការ​អង្គការ​មី​ឌី​វ័​ន្ត​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃអាទិត្យ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១ ថ្ងៃត្រង់ អង្គការ​ខាងលើ​បានរៀបចំ​កម្មវិធី​មួយ ដែលមាន​ឈ្មោះ​ធម្មជាតិ​របស់​អ្នក ហើយ​បាន​អ​ញ្ចើ​ញ​នារី​រងគ្រោះ​មក​រាំ​ល្បាំ​ជនជាតិ​ទំពួន​ដល់​ម៉ោង​១២ ចប់​កម្មវិធី នារី​រងគ្រោះ​នៅ​ហូបបាយ​រួមគ្នា​ជាមួយ​មិត្តភក្តិ​ជាច្រើន​ទៀត រហូតដល់​ម៉ោង​៣​រសៀល ទើប​បែក​គ្នា​អស់ ហើយ​មិត្តភក្តិ​មិនដឹង​នារី​រងគ្រោះ​ទៅណា​ខ្លះ​ទេ ទើប​មកដល់​ថ្ងៃ​នឹងមាន​ការភ្ញាក់ផ្អើល​ដឹងថា នារី​រងគ្រោះ​ត្រូវគេ​រំលោភ​សម្លាប់​៕

​


http://ift.tt/2yOZhe0
សិស្ស​ថ្នាក់​ទី​១១ និង​ជា​អ្នករាំ​របាំ​ត​នរូ​វជន​មិន​ស្គាល់មុខ​ចាប់រំលោភ​រួច​មួ​លក​សម្លាប់​នៅក្នុង​ចំការ​ដំឡូង​ សិស្ស​ថ្នាក់​ទី​១១ និង​ជា​អ្នករាំ​របាំ​ត​នរូ​វជន​មិន​ស្គាល់មុខ​ចាប់រំលោភ​រួច​មួ​លក​សម្លាប់​នៅក្នុង​ចំការ​ដំឡូង​ Reviewed by yim PH on 12:56 AM Rating: 5

Entertainment

ads
Powered by Blogger.