ចាប់ខ្លួនអតីតអ្នកចម្រៀងអ្នកនាង អ៊ុំ គន្ធា សង្ស័យពាក់ព័ន្ធនឹងករណីសេពគ្រឿងញៀន ក្រោយពីសាក សួរទើប ដឹងថានាងដើររើសអេតចាយម្តុំនោះ
ភ្នំពេញ ៖ អតីតអ្នកចម្រៀង អ្នកនាង អ៊ុំ គន្ធា ត្រូវបានកងកម្លាំង នៃគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ធ្វើការ ឃាត់ខ្លួនយកទៅសួរនាំ ដោយសង្ស័យថាពាក់ព័ន្ធនឹងករណីសេពគ្រឿងញៀន ខណៈដែលគណៈបញ្ជាការ ឯកភាព ខណ្ឌឬស្សីកែវ និងអាវុធហត្ថខណ្ឌ ចុះបង្ក្រាបទីតាំងផ្ទះ ១កន្លែង លួចលាក់បង្កប់ទូហ្គេមបាញ់ត្រី នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នេះ នៅលើផ្លូវ២៧៣ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
កងកម្លាំងបានឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ដែលក្នុងនោះ មានអតីតអ្នកចម្រៀងជើងចាស់ អ្នកនាង អ៊ុំ គន្ធា ម្នាក់ផងដែរ។ ជនសង្ស័យទាំង ៣នាក់ ត្រូវបានបញ្ជូនទៅសួរនាំបន្តនៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីសួរនាំ។
ទីបំផុត អតីតអ្នកចម្រៀងជើងចាស់ អ្នកនាង អ៊ុំ គន្ធា ត្រូវបានមហាជនមានការចាប់អារម្មណ៍ជាខ្លាំង និងមានចិត្ត អាណិត អាសូរ នោះត្រូវបានដោះលែងវិញនៅរសៀលថ្ងៃដដែលនេះបន្ទាប់ពីដឹងថា នាងមិនបានពាក់ព័ន្ធនឹង គ្រឿងញៀននោះទេ។ ការដែលនាងមានវត្តមាននៅក្បែរនោះគឺរូបនាងដើររើសអេតចាយដើម្បីរកលុយមកដោះ ស្រាយជីវភាពដែលកំពុងតែវេទនា៕
http://ift.tt/2zA9sAz