បុរសម្នាក់រងរបួសធ្ងន់ធ្ងរសន្លប់ក្នុងថ្លុកឈាមបន្ទាប់ពីជិះម៉ូតូ បុកគូទរថយន្តធុនធ្ងន់ចតស្ងៀម
ខេត្តកណ្តាល ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងក្នុងថ្លុកឈាមបន្ទាប់ពីជិះម៉ូតូពេលយប់បានបុកគូទរថយន្តធុនធ្ងន់ចតស្ងៀមនៅលើ ចិញ្ចើមផ្លូវពេញទំហឹង ធ្ងន់ធ្ងរ កាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី១១ ខែ តុលា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិសាស្ត្រភូមិឃ្លាំងស្បែក ឃុំ កំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ក្រោយកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លាស់ ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិប្រក់ក្តារ ឃុំវិហារ ហ្លួង ស្រុកពញាឮ ខេត្តកណា្តល រួមដំណើរដោយម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CR-30-32 ។ សមត្ថកិច្ចបន្តថា ជនរងគ្រោះជិះម៉ូតូ១គ្រឿងលើចំណុចផ្លូវកើតហេតុខាងលើ ក្នុងទិស ដៅពីជើងទៅត្បូង ។ លុះធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏បានបុកពីក្រោយរថយន្តផ្នែកខាងឆ្វេង ដែលចត ឈប់នៅស្របទិស បណ្តាលឲ្យដួលរងរបួសធ្ងន់ធ្ងរ ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខព្រះសីហនុ 3A-0840 ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការពិនិត្យ និងវាស់វែង បានសន្និដ្ឋានថា មូលហេតុគឺផ្តើមឡើងដោយសារ ម្ចាស់រថយន្តឈប់មិនបានដាក់ភ្លើងសញ្ញាសម្គាល់ ទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើងយ៉ាងដូច្នេះ ៕
http://ift.tt/2wPzHlv