បើកម៉ូតូលឿនគេចអ្នកដើរឆ្លងផ្លូវជ្រុលទៅបុកបង្គោលភ្លើងបែកលលាដ៍ក្បាលចេញខួរស្លាប់យ៉ាងរន្ធត់
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបើកម៉ូតូក្នុងល្បឿនលឿនបានគេចពីមនុស្សដើរ ឆ្លងផ្លូវជ្រុល ទៅបង្គោលភ្លើងដែកមួយដើម ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងការពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចរោងចក្រអគ្គិសនីទី២ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពពីអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូម៉ាកអៃខន ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1AH- 8920 បើកពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានគេចពីមនុស្សដើរឆ្លងផ្លូវ ហើយបានជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលបែកក្បាលធ្លាយខួរចេញមកក្រៅស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធី ចាន់ដេត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបធ្វើការនៅហាងមួយកន្លែងស្នាក់នៅចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់ កន្លែងកើតហេតុ ពិនិត្យសព បានធ្វើកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារ ៕
http://ift.tt/2xB3spE