ទូកងឈ្មោះ ទេពធីតាសែនជ័យ បារមីមានរិទ្ធិ របស់របស់វត្តទេពធីតារាម ខេត្តកំពង់ឆ្នាំងប្រហែលជាអត់បានចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកពេលខាងមុខនេះទេ ព្រោះអត់មានលុយ១លានរៀលជួសជុល !!
ខេត្តកំពង់ឆ្នាំង៖ អ្នកគ្រប់គ្រងទូកងឈ្មោះ ទេពធីតាសែនជ័យបារមីមានរិទ្ធិ ស្ថិតនៅក្នុងវត្ត ទេពធីតារាម (ហៅវត្តយាយទេព) ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៧ ក្នុងពេលឆាប់ៗខាងមុខ ទូកងខាងលើនេះ ប្រហែលជាអត់បានចូលទៅរួមប្រកួតនឹគេទេ ពីព្រោះគ្រាន់តែលុយ១លានរៀលដើម្បីយកមកធ្វើការទិញសំភារះ ជួសជុលទូកដែលមានការខូចខាតខ្លះ គឺគ្មានអ្នកណាជួយឧបត្ថម្ភនោះឡើយ ។
ប្រជាពលរដ្ឋអោយដឹងថា៖ ទូកនេះជាទូករបស់លោកអភិបាលខេត្តកំពង់ឆ្នាំង ដែល បានប្រគល់អោយ លោក ហៃ មនោរម្យ ចៅហ្វាយក្រុងកំពង់ឆ្នាំង ជាអ្នកមើលថែទាំ និងទទួលខុសត្រូវក្នុងពេលអុំទូកឆ្នាំមុន២០១៦។ ទូកងឈ្មោះ ទេពធីតាសែនជ័យ បារមីមាន រិទ្ធ នេះត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះថាទូកងនេះមានល្បឿនលឿន ហើយទទួលបានជោគជ័យជូនខេត្តកំពង់ឆ្នាំងផងដែរ ។ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង បានចាត់ទុកទូកងនេះ ជាសិស្សប្អូន ទូកងឈ្មោះ ហនុមាន មានឫទ្ធី ដែលជាទូកងស្ថិតក្នុងស្រុកជលគីរី ដែលមានឈ្មោះល្បីល្បាញជាយូរឆ្នាំមកហើយ ចំណែកទូកង ទេពធីតាសែនជ័យ បារមីមានរិទ្ធិ នេះទើបតែល្បីនៅក្នុងឆ្នាំ២០១៦កន្លងមកទេ។
ប្រជាពលរដ្ឋ ក៏ដូចជាអ្នកគ្រប់គ្រងទូក និងកីឡាករអុំទូកង ឈ្មោះទេពធីតាសែនជ័យបារមីមានរិទ្ធិ សំណូមពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងខេត្ត ឬនៅក្រៅខេត្ត មេត្តាជួយឧបត្ថមថវិការ សម្រាប់ជួលជុលទូកអោយបានទាន់ពេលវេលាដោយអនុគ្រោះផង ព្រោះពេលវេលានៅតែមួយខែទេបានខិតចូលជិតណាស់ទៅហើយ និងនៅពេលនេះក៍មិនទាន់បានអ៊ុំសាកល្បងកម្លាំងកីឡាករនៅឡើយទេ នេះក៏ដោយសារមិនមានលុយចំណាយសម្រាប់ជួសជុលទូកទាល់តែសោះ ។ ហេតុដូចបានជម្រាបជូនខាងលើនេះ បើឯកឧត្តម លោកជំទាវ និងអស់លោក មានសទ្ធាជ្រះថ្លាជួយឧបត្ថម្ភ សូមទំនាក់ទំនងទៅមកអ្នកគ្រប់គ្រងទូក ដែលមាន ទូរសព្ទ័លេខ៖ (០៩៧ ៩៩ ៦០ ៥៩២) សូមអរគុណ៕ រឹទ្ធិ ជ័យ
http://ift.tt/2xAIYNF