សមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបង្ក្រាបជនសង្ស័យម្នាក់
ខេត្តព្រះសីហនុ៖ យុវជនម្នាក់ ពាក់ព័ន្ឋករណីជួញដូរ រក្សាទុក ចែកចាយថ្នាំ ត្រូវបានកំលាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសហការណ៏ជាមួយកំលាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួនខណះពេលជនសង្ស័យកំពុងធ្វើសកម្មភាព។
យោងតាមប្រភពពីឯកឧត្តម ឧត្តមសេនីយ៍ទោជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុបានគូសបញ្ចាក់ថា នៅថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ២០១៧វេលាម៉ោង២១:៣០នាទី កំលាំងអធិការដ្ឋាន នគរបាលក្រុង ដឹកនាំដោយ លោក អនុសេនីយ៏ឯក តាក រៀម អធិការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនបានចុះបង្ក្រាបករណី គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ០១នាក់ ស្ថិតនៅក្រុម ១៩ ភូមិ ៥ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ ។ ជនសង្ស័យឈ្មោះ ស៉ិន គឹមសាន ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ។
វត្ថុតាងរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីន ០៣ កញ្ចប់ធំ, ទូរសព្ទ័ ០១ គ្រឿង, ដាវ ០១, បំពង់សេពគ្រឿងញៀន០១។ បច្ចុប្បន្នយុវជនសង្ស័កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាតំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕ ទន់ សុខ
http://ift.tt/2yey15v