តំបន់ទួលអំពិលធ្លាប់ពីមុនជាកន្លែងស្តាត់ជ្រងុំ ឥឡូវប្រែក្លាយជារមណីយដ្ឋានគួរអោយទាក់ទាញ ក្រោយពីមានផ្លូវលំថ្មីជាង២គីឡូម៉ែត្រ
ខេត្តកំពង់ឆ្នាំង៖ តំបន់ទួលអំពិលដែលមានទីតាំងនៅក្នុងតំបន់ដីលិចទឹកមួយកន្លែង នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលពីមុនគឺជាកន្លែងស្ងាត់ជ្រងុំគ្មានមនុស្សទៅដល់ព្រោះតែគ្មានផ្លូវធ្វើដំណើរ ប៉ុន្តែក្រោយពីមានលំថ្មីជាង២គីឡូម៉ែត្ររួចមកជិត១ឆ្មាំនេះក៏មានភ្ញៀវនៅក្នុងខេត្ត និងក្រៅខេត្តមកលេងកំសាន្តលេង និងមកហូបចុកចំណីអាហារជួបជុំមិត្តភ័ក្រ និងក្រុមគ្រួសារជារៀងរាល់ថ្ងៃមិនសូវដាច់ឡើយ។
អ្នកស្រី កែវ សុផាត ចៅសង្កាត់កំពង់ឆ្នាំង បាននិយាយអោយដឹងថា៖ តំបន់ទួលអំពិលពីមុនមកមានប្រជាពលរដ្ឋរស់នៅតែ៧គ្រួសារនិងមានតែផ្លូវរទេះដ៏លំបាកតែប៉ុណ្ណោះ ពុំមានអ្នកណាទៅលេងកំសាន្តនោះឡើយ។ ប៉ុន្តែទួលអំពិលក្នុងឆ្នាំ២០១៧នេះក្រោយពីសប្បុរសជន ឯកឧត្តម អ៊ុំ ម៉ាន្នូរិន រស់នៅក្នុងទីក្រុងភ្នំពេញ បានជួយកសាងផ្លូវប្រវែង២៧ ០០ម៉ែត្ររួចមក បានធ្វើអោយតំបន់ទួលអំពិលក្លាយជាកន្លែងគួរអោយទាក់ទាញដោយក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាជិះម៉ូតូ និងរថយន្តទៅលេងកំសាន្តរៀងរាល់ថ្ងៃមិនសូវដាច់នោះឡើយ។ ដោយឡែកក៏មានប្រជាពលរដ្ឋទៅបោះទីតាំងលក់ដូរភេសជ្ជះគ្រប់ប្រភេទនំចំណីនិងគ្រឿងក្លែមមិនខ្វះឡើយ ដែលអាចធ្វើអោយប្រជាពលរដ្ឋរស់តំបន់នេះនឹងមានជីវភាពធូធារក្នុងពេលខាងមុខនេះ។
លោក ប៉ែន កុសល ជាអ្នកលក់ដូរនៅតំបន់ទួលអំពិលសូមអំពាវនាវដល់ភ្ញៀវទេសចរជិតឆ្ងាយមកកំសាន្តលេងនៅរមណីដ្ឋានទួលអំពិល ដែលមានលក់ដូរម្ហូបក្លែមដូចជា ខ្យងចំហុយទឹកគោឆៅ ត្រីដុតអំបិល មាន់ដុត និងគ្រឿងក្លែមជាច្រើនមុខទៀត ដែលអាចជួបជុំគ្នាហូបចុកនៅតាមកញ្ចុសដែលមានទឹកព័ទ្ធជុំវិញ និងមានខ្រល់អាកាសបរិសុទ្ធល្អគួរជាទីមនោរម្យ និងពិតជាមិនខុសបំណងនោះឡើយ។
ដោយឡែកអាជ្ញាធរសង្កាត់កំពង់ឆ្នាំង និងមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ក៍សូមអំ ពាវនាវផងដែរ ដល់ភ្ញៀវទេសចរណ៍ជិតឆ្ងាយដែលអញ្ជើញមកលេងកម្សាននៅក្នុងរម ណីដ្ឋានទួលអំពិលសូមមេត្តាជួយរក្សាអានាម័យ រក្សាបរិស្ថានធម្មជាតិអោយបានគង់ វង្សល្អ ដោយមិនត្រូវនាំគ្នាបោះចោលសំរាមនិងកាកសំណង់ទៅក្នុងទឹកទន្លេនៅក្នុងរមនីដ្ឋាននេះឡើយ។ ចំណែកប្រជាពលរដ្ឋ និងអាជីវកដែលលក់ដូរចំណីអាហារនៅក្នុងរមណីដ្ឋានទួលអំពិលសូមនាំគ្នាធ្វើអានាម័យក្នុងការរស់នៅលក់ដូរអោយបានស្អាតបាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ តាមទិសស្លោក ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ ទើបទាក់ទាញមានភ្ញៀវទេចរណ៍មកលេងកំសាន្តបានច្រើន ហើយប្រាក់ចំណូលពីការលក់ដូរក៏ចូលបានច្រើនផងដែរ ដើម្បីលើកស្ទួជីវភាព៕ រឹទ្ធិ ជ័យ
http://ift.tt/2iGTX2y