អនុគណៈកម្មការត្រួពិនិត្យសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងចុះពង្រឹងច្បាប់និងផាកពិន័យអ្នកជិះមូតូអត់មួករួចបើកមួកសុវត្តិភាពអោយ៨៥មួកនៅក្នុងស្រុកកំពង់លែង
ខេត្តកំពង់ឆ្នាំង៖ លោក ចេង ញាន់ អភិបាលរងខេត្តកំពង់ឆ្នាំង និងអនុគណៈកម្មការសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្តបានថ្លែងថា៖ មួកសុវត្ថិភាពមួយអាចជួយជីវិតអ្នកជិះម៉ូតូបានម្នាក់ទេ ហេតុនេះសូមអំពាវនាវប្រជាពលរដ្ឋជាអ្នកបើកបរម៉ូតូគ្រប់រូប ត្រូវពាក់មួកសុវត្ថិភាពអោយបានជាប្រចាំក្នុងពេលជិះម៉ូតូ ដើម្បីការពារអយុជីវិតរបស់ខ្លួនកុំអោយរងរបួសឬស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ លោក ចេង ញាន់ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ក្នុងពេលចុះយុទ្ធនាការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង។
លោកបានបន្តថា៖ តាមច្បាប់ចរាចរណ៍អ្នកជិះម៉ូតូអត់ពាក់មួកសុវត្តិភាពត្រូវធ្វើការពិន័យប្រាក់១៥ ០០០រៀល ហើយបើអ្នកប្រព្រឹត្តល្មើសច្បាប់មិនព្រមបង់ប្រាក់ពិន័យនេះជូនសមត្ថកិច្ចតាមការកំណត់នេះទេនោះ សមត្ថកិច្ចនិងបញ្ជូនឈ្មោះអ្នកប្រព្រឹត្តល្មើសខាងលើនេះទៅតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់។ ដោយឡែកនៅក្នុងថ្ងៃនេះ សមត្ថកិច្ និងធ្វើការផាកពិន័យអ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ទៅតាមផ្លូវច្បាប់ ហើយក្រោយពីធ្វើការផាក់ពិន័យហើយប្រសិនបើអ្នកអត់ពាក់មួកសុវត្ថិភាពនោះឆ្លើយនិងសំនួរពីច្បាប់ចរាចរណ៍ បានត្រឹមត្រូវនោះ អនុគណៈកម្មការត្រួតពិនិត្យសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្ត និងជូនរង្វាន់នូវមួកសុវត្ថិភាពមួយគ្រឿង ចំណែកអ្នកឆ្លើយមិនរួចមិនអាចផ្តល់មួកសុវត្ថិភាពជូនឡើយ។ ដោយឡែកចាប់ពថ្ងៃស្អែកតទៅ សមត្ថកិច្ចនឹងធ្វើការផាកពិន័យយ៉ាងតឹងរឹង ដោយត្រូវធ្វើការផាកពិន័យរួចហើយ តម្រូវអោយទិញមួកសុវត្តិភាពមកពាក់ចំពោះមុខសមត្ថកិច្ចថែមទៀត ទើបអនុញ្ញាតអោយត្រឡប់ទៅលំនៅដ្ឋានវិញ។
នៅក្នុងពិធីពង្រឹងច្បាប់ចរាចរណ៍នេះដែរ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ នៅក្នុងឆ្នាំ២០១៧ និង២០១៨នេះ អនុគណៈកម្មការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកខេត្តបានទទួលការឧបត្ថម្ភ មួកសុវត្តិភាពលើកទី១ចំនួន៥០០គ្រឿង និងលើកទី២ចំនួន២៥០គ្រឿង ពីសម្តេច ស ខេងប្រធានគណៈកម្មាធិការត្រួតពិនិត្យសុវត្តិភាពចរាចរណ៍ផ្លូវគោក។ ដោយឡែកមួកសុវត្តិភាពលើកទី២នេះ អនុគណៈកម្មការខេត្តបានធ្វើការចែកជូនប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ អស់ចំនួន៩៣គ្រឿងហើយ និងនៅពេលនេះចែកជូនប្រជាពល រដ្ឋនៅក្នុងស្រុកកំពង់លែងអស់ចំនួន៨៥គ្រឿងទៀត ហើយនៅសល់ប៉ុន្មាននិងត្រូវចុះពង្រឹ ងច្បាប់ចុះចែកប្រជាពលរដ្ឋនូក្នុងស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យនៅថ្ងៃខាងមុចខនេះជាបន្តទៀត៕ រឹទ្ធិ ជ័យ





http://ift.tt/2Dqewhg
