Insurance

728x90

ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​សេ​សាន​ស្ថិតនៅ​ឃុំ​កំពង់ព្រះ​គគីរ​ស្រុក​បរិបូ​ណ៍​!!!

​ខេត្ត​ពង់​ឆ្នាំង​៖ ក្រុម​សមត្ថកិច្ច​ចម្រុះ ការពារ​តំបន់​អភិរក្ស ធនធាន​ជលផល អតីត​ឡូត៍​ន​សាទ​លេខ​៦ បានចេញ​ចាប់​ក្រុម​ជនល្មើស​លួច​ចូលធ្វើការ​ឆក់​ត្រី នៅ​ចំណុច​សេ​សាន ស្ថិតក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរ​ណ៌ ដោយ​ចាប់បាន​កាណូត​បា​ឡា​ស្មាច់ ១​គ្រឿង ប៉ុន្តែ​ជនដៃដល់​បាន​ហក់​ទឹក​គេចខ្លួនបាត់ ។​ក្នុង​កិច្ចប្រតិបត្តិការ​ដែល​បាន​ផ្ទុះអាវុធ ចំនួន​៥​គ្រាប់​នេះ បានធ្វើ​ឡើង​នៅ វេលា​ម៉ោង ១​និង​៣០​នាទី​រំលង​អា ធ្រា​តុ​ឈាន ចូល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ ។

​លោក តាត សីហា​ក់ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផ្សារឆ្នាំង នៃ មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​បានអោយ​ថាៈ នៅវេលា​ម៉ោង​ជា​១​រំលង​អា​ធ្រា​តុ ឈាន​ចូ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ មានកា​រណូត​បា​ឡា​ស្មាច់​១​គ្រឿង មាន​ជនសង្ស័យ​២​នាក់ បានធ្វើ​សកម្មភាព លួច​ចូលក្នុង​ដែន​អភិរក្ស ចំណុច​សេសា​ន ដែលជា​អតីត​ឡូត៍​នេសាទ​លេខ​៦ ហើយ​បានធ្វើ​សកម្មភាព ឆក់​ត្រី​(​នៅ​ចំណុច​ខាងលើនេះ ។ ពេលនោះ​ក្រុមចម្រុះ​ការពារ​ដែន​អភិរក្ស មាន​យោធា នគរបាល និង​ជលផល ដែល​ប្រចាំ​ការការពារ​នៅ​ទីនោះ​ចេញ​ល្បាត បាន​ប្រទះឃើញ ហើយ​បាន​ហៅ​កាណូត​ជនល្មើស​អោយ​ឈប់ តែ​កាណូត​នោះ​មិន​ឈប់​បាន​បន្ថែម​ល្បឿន រត់គេច​ពី​សមត្ថកិច្ច ទើប​ក្រុមចម្រុះ​បាន​ដេញតាម យ៉ាង​ប្រកិត តែ​ជនល្មើស​មិន​ព្រម​ឈប់​កាណូត ក្នុងពេលនោះ​តែ​សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​៥​គ្រាប់ បន្ទាប់មក​ជនល្មើស​បាន​បើកកាណូត​រត់ឡើង​គោក ទៅបុក​នឹង​គល់​ដើម​រាំង បណ្តាលអោយ ខ្ទេច​កាណូត​មួយ​កំណាត់​មុខ​ទើប​សមត្ថកិច្ច​ចាប់​បានតែ​កាណូត​បា​ឡា​ស្មាច់​១​គ្រឿង ចំណែក​ជនល្មើស បាន​ហក់ គេចខ្លួនបាត់ ។

ចំពោះ​វត្ថុតាង​រិ​ប​អូស​បាន​មាន កាណូត​បា​ឡា​ស្មាច់ ១​គ្រឿង ម៉ាស៊ីន​ឡាន​បំពាក់​លើ​កាណូត​១​គ្រឿង អាគុយ​១០០​អាំ​ពែ​១​គ្រឿង កន្ត្រង​ដួស​ត្រី​១​គូ ខ្យែ​កាប​សម្រាប់​ឆក់​ត្រី​ជាច្រើន ម៉ែត្រ និង​ត្រី​ឆ្លាំង​សុ​ទ្ឋ​ជាង​២០​គីឡូក្រាម ។

​លោក​បាន​បញ្ជាក់ទៀតថាៈ ចំពោះ​ឧករ​ណ៌​ឆក់​ត្រី ប្រភេទ​ឆក់​ត្រជាក់​នោះ​មាន​ឥ​ទ្ឋិ​ពល​ខ្លាំងណាស់ វា​ឆក់​ទាញ​ត្រី​ពី​បាតទន្លេ​អោយ​អណ្តែត​លើទឹក ហើយ​អ្នកប្រព្រឹត្ត​មាន​កន្ត្រង​សម្រាប់​ចាំ​ដួស​ដាក់​កាណូត​តែម្តង ។ ចំពោះ​ករណីនេះ​សមត្ថកិច្ច​និង​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​ល្មើស​ដើម្បី​ចាប់ខ្លួន​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​បញ្ជូនទៅ​តុលាការខេត្ត​៕ រឹទ្ធិ ជ័យ​



http://ift.tt/2mT0eve
ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​សេ​សាន​ស្ថិតនៅ​ឃុំ​កំពង់ព្រះ​គគីរ​ស្រុក​បរិបូ​ណ៍​!!! ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​សេ​សាន​ស្ថិតនៅ​ឃុំ​កំពង់ព្រះ​គគីរ​ស្រុក​បរិបូ​ណ៍​!!! Reviewed by yim PH on 8:53 AM Rating: 5

Entertainment

ads
Powered by Blogger.