រថយន្តកូរ៉េ បុកម៉ូតូ បណ្តាលឱ្យអ្នកបើកម៉ូតូម្នាក់ ស្លាប់ភ្លាមៗ
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារខណៈពេលកំពុងជិះម៉ូតូត្រូវរថយន្តបើកបញ្ច្រាសទឹសគ្នាបុកពេញទំហឹង។ ករណីគ្រោះថ្នាក់ចរាចរណនេះបានកើតឡើងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវកៅស៊ូ ចំណុចមុខវត្តគិរីស្តេចគង់ ក្នុងភូមិចារ្យ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រោយពីបង្កហេតុអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន។
នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ គេហឃើញរថយន្តម៉ាកហ៊ីយាន់ដា ផលិតនៅប្រទេសកូរ៉េពណ៌ខៀវ ស្លាកលេខភ្នំពេញ 2AG-5042 បើកបរដោយឈ្មោះ ម៉ែន សៅវដា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បើកពីទិសខាងកើតទៅលិច ដល់ចំណុចកើតហេតុបានបុកម៉ូតូផ្ទុយទិសគ្នា ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី២០១៨ ស្លាកលេខកំពង់ស្ពឺ 1K-3784 បើកបរដោយឈ្មោះ ញ៉ាញ់ ឌឿន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចារ្យ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ៕



https://ift.tt/2JcjdtO