ស្លាប់២នាក់ របួសធ្ងន់១នាក់ ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តបើកផ្ទុយទិសរេមកបុកពេញទំហឹង
ខេត្តត្បូងឃ្មុំ ៖ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងរវាងរថ យន្តនឹងម៉ូតូ មានមនុស្សពីរនាក់បាន ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១៦ និង៥០នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៨-១៩៩ លើផ្លូវជាតិលេខ៧ ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ក្រោយកើតហេតុអ្នកបើកបររថយន្តម៉ាកកាមរីគូទហេីម មិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋានបានទុករថ យន្តចោលនៅកន្លែងកេីតហេតុ ហេីយរត់គេចខ្លួនបាត់។
នគរបាលមូលដ្ឋានបានឱ្យដឹងថា រថយន្តម៉ាកកាមរីហើម ពណ៌ស្លែ ពាក់ស្លាក់លេខកំពង់ចាម 2A-0459 បានបុកគ្នាននឹងម៉ូតូម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 2I-6550 ។ រថយន្តបង្កម៉ាក កាមរីហើម បេីកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៧។ លុះបេីកបរដល់ចំណុច កេីតហេតុបានឡេីងវ៉ាជែងរថយន្តមួយគ្រឿង (មិនស្គាល់ម៉ាក) មិនផុតក៏ទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ បេីកបរក្នុងទិសផ្ទុយគ្នាចំពីមុខផ្នែកខាងឆ្វេងពេញទំហឹងតែម្ដង បង្កឱ្យមនុស្ស២នាក់ស្លាប់ និងរបួស ធ្ងន់១នាក់។
ជនរងគ្រោះក្នុងហេតុការណ៍នោះមានឈ្មោះ ស៊ន ស៊ាងហៃ ភេទប្រុស អាយុ៣៧ ឆ្នាំជាតិខ្មែរ នៅភូមិជាំសោម ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ, អ្នកបើកបរម៉ូតូ (ស្លាប់នៅនឹងកន្លែងកេីតហេតុ) និងអ្នករួមដំណើរ ០២ នាក់ទៀត ៖ ទី១-ឈ្មោះ ស៊ាប អូន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ៩៤ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកេីតហេតុ) និងទី២-ឈ្មោះ រិន សេងហ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ។
ដោយឡែក អ្នករបួសត្រូវបានបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ។ ចំណែកឯសាកសពត្រូវបានជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារ ដេីម្បីយកទៅធ្វេីបុណ្យ ។ រថយន្ត និងម៉ូតូ បុកគ្នានោះត្រូវបានជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីចងក្រងសំណុំរឿងដោះស្រាយតាមនីតិវិធី ៕




https://ift.tt/2JcubDq
