Insurance

728x90

​ក្មេងស្រី​ម្នាក់​ចុះ​ងូត​ទឹកស្រះ​លេង លង់​ស្លាប់​នៅ​ស្រុក​កូន​មុំ​

​ខេត្តរតនគិរី​៖ ក្មេងស្រី​ម្នាក់ ចុះ​ហែល​ទឹកស្រះ​លេង បាន​លង់ទឹក​ស្លាប់ ទើប​គ្រួសារ​ដឹង​រឿងនេះ នៅវេលា​ម៉ោង ប្រហែល​ចន្លោះ​១៦-១៧​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨​ស្ថិត​ក្នុងភូមិ​១ ឃុំ​ស្រែ​អង្ក្រង​ស្រុក កូន​មុំ​ខេត្តរតនគិរី​។​

​សមត្ថកិច្ច​ឱ្យដឹងថា គ្រួសារ​ក្មេងស្រី រងគ្រោះ​ប្រាប់​ឱ្យដឹងថា កូន​គាត់​មានឈ្មោះ​ឡ​ន ដា​រ័ត្ន អាយុ​១១​ឆ្នាំ ជា​សិស្ស ហើយ​ស្រះ​ទឹក​នេះ​មាន​ចំងាយ​៣០​ម៉ែត្រ​មកពី​ផ្ទះ​គាត់​។

​បន្ទាប់ពី​ទទួល​ពី​ព័ត៌មាន​រួច​សមត្ថកិច្ច នគរបាល​មូលដ្ឋាន​ចុះ​ដល់​កន្លែង​កើត ហេតុ​រួច​បានធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព ដោយ​បញ្ជាក់ថា ពិតជា​លង់ទឹក​ពិតប្រាកដ​មែន​៕​


https://ift.tt/eA8V8J
​ក្មេងស្រី​ម្នាក់​ចុះ​ងូត​ទឹកស្រះ​លេង លង់​ស្លាប់​នៅ​ស្រុក​កូន​មុំ​ ​ក្មេងស្រី​ម្នាក់​ចុះ​ងូត​ទឹកស្រះ​លេង លង់​ស្លាប់​នៅ​ស្រុក​កូន​មុំ​ Reviewed by yim PH on 1:32 PM Rating: 5

Entertainment

ads
Powered by Blogger.