ឈ្មួញឈើធំៗមុខដដែល៣នាក់ កំពុងសហការគ្នារត់ការចាយលុយបន្តមុខរបរជួញដូរឈើនាំចេញពីខេត្តរតនគិរីទៅប្រទេសវៀតណាម
ខេត្តមណ្ឌលគិរី៖ ឈ្ឈ្មួញធំៗ៣នាក់គឺ ឧកញ៉ា ស៊ិង សំអុល ឧកញ៉ា ប៉ោ សំអឿន និងឧកញ៉ា តុប វីដា បានសហការគ្នាកាប់ ឈើ និងដឹកជញ្ជូនឈើចេញពី តំបន់ដែនជម្រកសត្វ ព្រៃភ្នំព្រិច ស្រុកកោះញែក ខេត្តមណ្ឌលគិរី ប៉ុន្តែសកម្ម ភាពល្មើសច្បាប់នោះ គេមិនឃើញមានមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ ឬអាជ្ញាធរខេត្ត ចាត់វិធានការទប់ស្កាត់នោះទេដោយធ្វើឱ្យសកម្មភាពបំផ្លាញព្រៃឈើចាប់កម្រើកទ្រង់ ទ្រាយធំជាថ្មី។ ជាក់ស្តែងកាលពីថ្ងៃទី៥ ខែសីហា នៅចំណុចម្តុំព្រៃខ្មោចចន្លោះក្រុមហ៊ុន៩៥ ស្រុកកោះញែក ឆ្នាំ២០១៨ រថយន្តយីឌុប១០គ្រឿង របស់ឧកញ៉ា៣នាក់នេះ ដឹកឈើពេញៗប្រៀបបម្រុងឆ្លងទៅវៀតណាម តែត្រូវការបែកការបានគេចផ្អាកឆ្លងដែន។ ជាមួយគ្នានោះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបានរក្សាភាពស្ងៀមស្ងាត់។
ថ្មីៗនេះមានសេចក្តីរាយការណ៍ពីសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឱ្យដឹងថា បច្ចុប្បន្នឈ្មួញច្រើននាក់នៅតែបន្តសកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើពីខេត្តមណ្ឌលគិរី ចូលទៅប្រទេសវៀតណាមតាមច្រកទ្វេភាគីដាក់ដាំ ច្រករបៀងកង់ឡង់ ស្រុកអូររាំង និងច្រកទ្វេភាគីណាំលៀ ឬច្រកប៉ុស្ដិ៍៧ យ៉ាងពេញបន្ទុក។ ប្រភពបានលើកឡើងទៀតថាលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ព្រមទាំងលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងកើតឡើងនោះទេ។ ហេតុនេះហើយទើបឈ្មួញជាឧកញ៉ាច្រើននាក់ និងឈ្មួញមួយចំនួនទៀតនៅតែអាចចូលកាប់ឈើដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច តំបន់អន្ទ្រង តំបន់ដែនជម្រកសត្វព្រៃស្រែពក និងតំបន់អភិរក្សជីវៈចម្រុះកែវសីមា យ៉ាងរលូន បើទោះជាច្បាប់ហាមឃាត់ក៏ដោយ។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មួយចំនួនបានឱ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ពីសំណាក់លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ទេនោះគឺគ្មានឈ្មួញណាអាចកាប់ឈើនិងដឹកឈើចេញពីខេត្តមណ្ឌលគិរី យ៉ាងគគ្រឹកគគ្រេងដូចសព្វ ថ្ងៃនេះឡើយ។ គេមិនដឹងថា ឧកញ៉ាទាំង៣នាក់នេះមាន ច្បាប់នាំឈើយកទៅនៅប្រទេសវៀតណាមដែរឬយ៉ាងណានោះទេ។ ដោយឡែកក្រុមហ៊ុនម៉ាស្ទឺរខេសាន់ របស់ឧកញ៉ា សិុង សំអុល ក៏ដូចជាក្រុមហ៊ុនយូនីគ្រីន របស់ឧកញ៉ា តុប វីដា គ្មានព្រៃឈើ គ្មានឈើនៅក្នុងឃ្លាំង តែមានរណយន្តដែលទើបតម្លើងថ្មីៗ អារច្រៀកឈើថ្មីដែលឈើទាំងនោះគេសង្ស័យកាប់ជញ្ជូនចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច៕
https://ift.tt/eA8V8J