Insurance

728x90

​នគរបាល​ខេត្តមណ្ឌលគិរី ០៤​នាក់ រង​ការ​ចោទថា ជំរិត​ទារលុយ ១៥០០០​ដុល្លារ មិនបាន​សម្រេច ទើប​ចាប់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន​០៣​គ្រឿង​បញ្ជូន​មន្ទីរ​បរិស្ថាន​

​ខេត្តមណ្ឌលគិរី​៖ នគរបាល​ខេត្តមណ្ឌលគិរី​មួយក្រុម មាន​គ្នា ០៤​នាក់ មកពី​ស្ថាប័ន​ជំនាញ​ផ្សេងគ្នា បានធ្វើ​សកម្មភាព​ជំរិត​ទារលុយ​ពី​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ជាង ១​ម៉ឺន​ដុល្លារ
​ដោយ​ទុក​រយៈពេល​រហូត ០២​ថ្ងៃជា​ថ្នូរ​នឹង​ការ​ដោះ​លេង​វិញ ប៉ុន្តែ​មិនបាន​សម្រេច ទើប​ចាប់​រថយន្ត​កែច្នៃ​ដឹកឈើ ចំនួន ០៣​គ្រឿង យកទៅ​ប្រគល់​ឱ្យទៅ​មន្ទីរ​បរិស្ថាន ខេត្ត មណ្ឌលគិរី​។​

​ការ​បែកធ្លាយ​រឿងអាស្រូវ​របស់​សមត្ថ​កិច្ច​ជំរិត​ទារប្រាក់​ជាង ១​ម៉ឺន​ដុល្លារ​មិន​សម្រេច​នេះ ត្រូវបាន​ប្រភពព័ត៌មាន ប្រាប់ឱ្យដឹង នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨​នេះ​ថា ក្រុម​សមត្ថកិច្ច​ខាងលើ​បាន​បង្ក្រាប រថយន្ត​ប៉ា​កុង​កែច្នៃ ០៣​គ្រឿង កាលពី​រសៀល ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ ត្រង់ចំណុច​ជាប់​ព្រំប្រទល់​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី នៅក្នុង​ដី​របស់​ក្រុមហ៊ុន ម៉ូ​ហ្វី​បា​។​

​ប្រភព​ច្បាស់​ការណ៍​បានបញ្ជាក់​ដឹង​ទៀតថា ក្រុម​សមត្ថកិច្ច​ទាំង ០៤​នាក់​នោះ​ត្រូវបាន​ស្គាល់​ថា ទី​១-​ឈ្មោះ ស៊ុម លឹម ហៅ​រឿង ជា​មន្ត្រីនគរបាល​ស្រុក​កោះ​ញែក​, ទី​២-​ឈ្មោះ ផន ដឺ​ប៉េ​ខេត្តមណ្ឌលគិរី​, ទី​៣-​ឈ្មោះថា គឺជា​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត និង​ជាម​នុស្ស​ជំនិត​របស់លោក​ស្នងកា​រ​នគរបាល​ខេត្តមណ្ឌលគិរី និង​ទី​៤-​មិនបាន​ស្គាល់ឈ្មោះ​តែ​ដឹងថា​ជា​កូនចៅ​របស់លោក ដា ប៉ូលិស ចារកម្ម ដែល​ប្រចាំការ​នៅក្នុង​ខេត្តមណ្ឌលគិរី​។​

​តាម​ការ​ឱ្យដឹងពី​ក្រុម​ឈ្មួញ​រកស៊ី ក៏ដូចជា​ប្រជាពលរដ្ឋ​នៅក្បែរ​ក្រុមហ៊ុន​មួយ​នេះ បានបញ្ជាក់​ឱ្យដឹងថា ក្រុម​សមត្ថកិច្ច​មួយក្រុម​នេះ បានដាក់​កុងត្រូល​ប្រចាំ​តែ​នៅ​តំបន់​នេះ ជា ប្រចាំ​ដើម្បី​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដែល​តែងតែ​ធ្វើ​សកម្ម ភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់​ពី​ខេត្តមណ្ឌលគិរី​ចូលមក​ទឹកដី​ខេត្តក្រចេះ​។ ជាក់ស្ដែង នៅ​ថ្ងៃទី​០២ ខែសីហា​នេះ ក្រុម​សមត្ថកិច្ច​ដែលមាន​គ្នា​ចំនួន ០៤​នាក់​ខាងលើ​បានធ្វើ​ការឃាត់​រថយន្ត​កែច្នៃ​ដឹកឈើ​ទាំង ០៣​គ្រឿង ដោយ​ជំរិត​ទារប្រាក់​ចំនួន ១០.៥០០​ដុល្លារ ជា​ថ្នូរ​ទៅនឹង​ការ​ដោះ លែង​។​

​តាម​ការអះអាង​ក្រុម​អ្នក​ដែល​នៅ​ហេតុការណ៍​បានបញ្ជាក់​ឱ្យដឹងថា នៅក្នុង​ទឹកប្រាក់​ជាង ១​ម៉ឺន​ដុល្លារ​នេះ គឺ​ត្រូវបាន​ក្រុម សមត្ថកិច្ច​ថស​បែងចែក​ជា​៤​ចំណែក​ផ្សេងៗ​ពីគ្នា ដោយ​ក្នុងនោះ​ប៉ូលិស​ស្រុក​កោះ​ញែក​ទា ២.៥០០​ដុល្លារ ដឺ​បេ ២.៥០០​ដុល្លារ ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត ២.៥០០​ដុល្លារ និង​ខាង​ចារកម្ម​កូនចៅ​លោក​ដា ៣.០០០​ដុល្លារ​។ ប៉ុន្តែ​ផែនការ​នេះ​ត្រូវបាន​បរាជ័យ​បន្ទាប់ពី​ក្រុម​អ្នកសារព័ត៌មាន​បាន​ចុះ​ទៅដល់​គោលដៅ ដើម្បី​ផ្តិត​យក​រូបភាព​រថយន្ត​ដឹកឈើ​ទាំងនោះ​។​

​បន្ទាប់ពី​ការណ៍​ជំរិត​ទាក់​មិនបាន​សម្រេច​ក្រុម​សមត្ថកិច្ច​ទាំងនេះ​ក៏​ឃាត់​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ចំនួន ០២​នាក់​យកទៅ​គំរាម មិន​ឲ្យ​និយាយ​រឿងរ៉ាវ​ដែល​ក្រុម​ខ្លួន​ទា​លុយ​ជាង ១​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​មិន​បង្ក្រាប​រថយន្ត​កែច្នៃ​ដឹកឈើ​នេះ ប្រាប់​ដល់​អ្នកកាសែត​ដាច់ខាត ពុំ​ដូច្នេះ​ទេ​មិនបាច់​ចូល​ទឹកដី​ខេត្តមណ្ឌលគិរី​ទៀត​ទេ​។​

​ពាក់ព័ន្ធ​ករណី​ក្រុម​សមត្ថកិច្ច​ចម្រុះ​ទាំង ៤​អង្គភាព​ចាប់​រថយន្ត ដឹកឈើ​៣​គ្រឿង ទុក​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​ជំរិត​ទា​លុយ​ជាង ១​ម៉ឺន​ដុល្លារ​ពី​ថៅកែ​ឈើ​មិនបាន​សម្រេច​ក្រោយពី​បែកធ្លាយ​ដល់​អ្នកកាសែត​នោះ “​ម្លប់​ខ្មែរ​” មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​ក្រុម​សមត្ថកិច្ច​ទាំង ៤​នាក់​នោះ​បានឡើយ​ទេ​៕ (​ប្រភព​៖ ម្លប់​ខ្មែរ​)​

 


https://ift.tt/2KyzhG0
​នគរបាល​ខេត្តមណ្ឌលគិរី ០៤​នាក់ រង​ការ​ចោទថា ជំរិត​ទារលុយ ១៥០០០​ដុល្លារ មិនបាន​សម្រេច ទើប​ចាប់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន​០៣​គ្រឿង​បញ្ជូន​មន្ទីរ​បរិស្ថាន​ ​នគរបាល​ខេត្តមណ្ឌលគិរី ០៤​នាក់ រង​ការ​ចោទថា ជំរិត​ទារលុយ ១៥០០០​ដុល្លារ មិនបាន​សម្រេច ទើប​ចាប់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន​០៣​គ្រឿង​បញ្ជូន​មន្ទីរ​បរិស្ថាន​ Reviewed by yim PH on 5:31 PM Rating: 5

Entertainment

ads
Powered by Blogger.