Insurance

728x90

មេបញ្ជាការរងកងរាជអាវុធហត្ថម្នាក់ជិះម៉ូតូបុកសត្វឆ្កែដួលស្លាប់ភ្លាមៗ

(ខេត្តស្វាយរៀង)៖ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកចន្ទ្រាម្នាក់កំពុងជិះម៉ូតូក្នុងល្បឿនលឿនបានបុកឆ្កែរត់កាត់នមុខបណ្តាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែង។ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង១៤ និង៥០នាទីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ១ចន្លោះគីឡូ ម៉ែត្រ ១៤២ និង ១៤៣ ភូមិដើមពោធិ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបានបុរសម្នាក់ជិះម៉ូតូពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ មានសត្វឆ្កែរត់កាត់ផ្លូវម៉ូតូពេញបានបុក បណ្តាលឱ្យបុរស ជាអ្នកបើកបរម៉ូតូដួលបោកនឹងថ្នល់ប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ គង់ ឆែល ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកងរាជអាវុធហត្ថ មាន ឋានៈជាមេបញ្ជាការរង រស់នៅភូមិពោធិ ឃុំមេស ថ្ងក ស្រុកចន្ទ្រា បើកបរ ម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង ១H -៦៦៧០។ ប្រភពបន្តឱ្យដឹងថាជនរងគ្រោះបានឡើងមកប្រជុំនៅខេត្តខណះដែលត្រឡប់ទៅវិញក៏ជួបគ្រោះចរាចរណ៍៕


https://ift.tt/2xlcZ6D
មេបញ្ជាការរងកងរាជអាវុធហត្ថម្នាក់ជិះម៉ូតូបុកសត្វឆ្កែដួលស្លាប់ភ្លាមៗ មេបញ្ជាការរងកងរាជអាវុធហត្ថម្នាក់ជិះម៉ូតូបុកសត្វឆ្កែដួលស្លាប់ភ្លាមៗ Reviewed by yim PH on 1:21 PM Rating: 5

Entertainment

ads
Powered by Blogger.