លោកមេគយ សុខ សុដារ៉ា បើកដៃឱ្យឈ្មួញ នាំទំនិញបង់ពន្ធមិនគ្រប់ មកមកពីមកពីប្រទេសថៃ និងវៀតណាម ដាក់លក់ពដាក់លក់ពេញខេត្តសៀមរាប និងឆ្លងកាត់ទៅលក់់នៅខេត្តផ្សេងៗទៀត
(ខេត្តសៀមរាប) ៖ ដោយមានការ ឃុបឃិតបិទភ្នែក ពីមន្ត្រីជំនាញគយ គេសង្កេតឃើញ ក្រុមឈ្មួញតូចធំ កំកំពុងសកំពុងតែសុខសាន្ត ក្នុងការនាំចូល ទំនិញខុសច្បាប់ និងបង់ពន្ធមិនគ្រប់ ដូចជាគ្រឿងសំណង់ ទំនិញចម្រុះ គ្រឿងចាប់ហួយគ្រឿងបន្លាស់ គ្រឿងអេឡិចត្រូនិច ជាពិសេសប្រេង សាំងគេចពន្ធ យកមកស្តុកក្នុងឃ្លាំង របស់ឈ្មួញធំៗ នៅខេត្តសៀមរាប ដើម្បីចែកចាយយ៉ាងត្រជាក់ចិត្ត គេមិនដែលឃើញ ជំនាញគយ ខេត្តសៀមរាប ធ្វើការត្រួតពិនិត្យ និងបង្ក្រាបយកស្នាដៃ ម្តងណាឡើយ។
ពាក់ព័ន្ធករណីនេះ គេសង្ស័យថា ក្រុមឈ្មួញ បានបង់លុយ ឱ្យសាខាគយខេត្ត ជាថជាថ្នូរនឹងការបើកឱ្យ ទំនិញគេចពន្ធ ចូលបានដោយរលូន ដោយមិនខ្វល់ពីការ បាត់បង់ចំណូល ថវិកាជាតិនោះទេ។ ដូចដែល ប្រជាពលរដ្ឋ បានរិះគន់ថា ក្រុមឈ្មួញ ដឹកទំនិញគេចពន្ធ មកពីច្រកព្រំដែន ប្រទេសថៃ ហើយទំនិញ មួយចំនួនទៀត ត្រូវបានដឹក តាមរថយន្តក្រុង ចូលពីប្រទេស វៀតណាម គេមិនដែលឃើញ មន្ត្រីគយ ចុះបង្ក្រាបឡើយ តាំងពីលោក សុខ សុដារ៉ា ឡើងធ្វើជា ប្រធានសាខាគយ ប្រចាំខេត្តសៀមរាប មកម្ល៉េះ។
ប្រភពពីភ្នាក់ងារ គយតូចតាច បានឱ្យដឹងថា សូម្បីតែការនាំចូលទំនិញខុសច្បាប់ និងគេចពន្ធ តាមច្រក ព្រលានយន្តហោះ អន្តរជាតិសៀមរាប ក៏មិនដែលមានការបង្ក្រាប គឺអាចមានការឃុបឃិត ជាប្រព័ន្ធពីសំណាក់ លោក សុខ សុដារ៉ា ផងដែរ។ ប្រភពបានឱ្យដឹងថា មានទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ ជាច្រើនប្រភេទ ត្រូវឈ្មួញនាំចូលតាម ច្រកប៉ោយប៉ែត ច្រកជាំស្រងាំ ច្រកអូរស្មាច់ យកមកស្តុកទុក ក្នុងឃ្លាំងធំៗ នៅក្រុងសៀមរាប និងឆ្លងកាត់ ខេត្តសៀមរាប យកទៅចែកចាយ នៅខេត្តផ្សេង។
នៅពេលដែលទំនិញទាំងនោះ ឆ្លងកាត់ខេត្តសៀមរាប គឺត្រូវមានការសម្របសម្រួល ជាមួយលោក សុខ សុដារ៉ា ជាមុន បើមិនដូច្នេះទេ អាចប្រឈម នឹងការបង្ក្រាប ជាមិនខាន។ មានន័យថា លោក សុខ សុដារ៉ា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តសៀមរាប អាចប្រមូលលុយធ្វើមានធ្វើបាន យ៉ាងសុខស្រួល តាមរយៈឃុបឃិត ឱ្យឈ្មួញនាំចូល ទំនិញ គេចពន្ធ មកចែកចាយ ក្នុងខេត្តសៀមរាប និងឆ្លងកាត់ ខេត្តសៀមរាប យកទៅលក់ នៅខេត្តផ្សេង ដោយគ្មានការរំខាន ពីសមត្ថកិច្ចគយ។ ពាក់ព័ន្ធនឹង ការចោទប្រកាន់នេះ លោក សុខ សុដារ៉ា ប្រធានសាខាគយ ខេត្តសៀមរាប មិនទាន់អាច សុំការបំភ្លឺបានទេ៕
លោក សុខ សុដារ៉ា ប្រធានសាខាគយ និងរដ្ឋាករខេត្តសៀមរាប
https://ift.tt/2XlvgQK