អាវុធហត្ថ រុករកឃើញរថយន្ដបាកុងចំនួន២គ្រឿងដែលក្រុមឈ្មួញលាក់ទុក បានដុតបំផ្លាញចោល នៅស្រុកស្នួល
(ខេត្តក្រចេះ)៖ លោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ នៅរសៀលថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០១៩នេះ ដឹកនាំកម្លាំអាវុធដុតបំផ្លាញ់ចោលរថយន្ដបាកុងសម្រាប់ស្ទូចឈើចំនួន២គ្រឿង ដែលក្រុមឈ្មួញលាក់ទុកក្នុងចំការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ នៅចំណុចភូមិជ្រោះជ្រៅពោធិសាល ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ។
លោក ឡុង យឹង មេបញ្ជាការរងអាវុធហត្ថខេត្តក្រចេះឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តក្រចេះ អាវុធហត្ថស្នាក់សន្តិសុខ៧០៧ កម្លាំងអាវុធហតុស្រុកស្នួល អាវុធហត្ថផ្ទៃប្រទេស ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថានមេបញ្ជាការអាវុធហត្ថខេត្តក្រចេះនៅថ្ងៃទី១១ ខែកក្ដដា ម្សិលមិញ បានរុករកប្រទះឃើញរថយន្ដបាកុងសម្រាប់ស្ទួចឈើចំនួន២គ្រឿងរបស់ក្រុមឈ្មួញដែលលាក់ទុកក្នុងចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ នៅចំណុចភូមិជ្រោះជ្រៅពោធិសាល ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ឥឡូវនេះត្រូវបានដុតបំផ្លាញចោលចប់សព្វគ្រប់ហើយ។
មេបញ្ជាការរងរូបនោះបន្ដទៀតថា ការដុតរថយន្ដបំផ្លាញចោលនេះយោងតាមសេចក្ដីប្រកាសព័ត៍មានចុះថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០១៩ របស់គណកម្មការជាតិ ដើម្បីទុបស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងយោងតាមបទបញ្ជា របស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ត មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ៕ Kim Heat
https://ift.tt/2NPdiS6