វាយ១៣០ដង ទ្រាំលែងបាន ថៃ ស្រីនាង ប្តឹងប្រុសស្នេហ៍ជា អនុប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញឱ្យសមត្ថកិច្ចឱ្យចាត់ការតាមច្បាប់
(ភ្នំពេញ)៖ កញ្ញា ថៃ ស្រីនាង អ្នកលក់ផលិតផលល្បីឈ្មោះនិងស៊ិចស៊ីម្នាក់តាមអនឡាញ (ONLINE) ត្រូវបុរសជាសង្សារប្រើអំពើហិង្សាលើរាងកាយបណ្តាលឱ្យនាងរងរបួស ធ្ងន់ហើមមុខ ហើមមាត់ និងរបួសពេញខ្លួន។ បុរសជាសង្សារ ឈ្មោះ ទឹម សាវុធ មានតួនាទីជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ។
យោងតាមវិដេអូសម្ភាសន៍ខ្លីមួយរបស់មួយរបស់កញ្ញា ថៃ ស្រីនាងកាលពីយប់ថ្ងៃទី៧ខែកក្កដា បានឲ្យដឹងថា បុរសជាសង្សាររបស់នាងតែងតែប្រចណ្ឌលើរូបនាង ដូចមនុស្សវិកលចរឹកអុីចឹង ហើយតែងតែវាយធ្វើបាបរូបនាង រហូតឥតត្រាប្រណី ហើយបានបោកកម្ទេចរបស់របរនៅក្នុងផ្ទះរបស់នាង និងបានចាប់ក្បាលនាងបោកនឹងជ្រុងគ្រែ ទះកំផ្លៀងទាត់ធាក់លើរាងកាយនាង រហូតបែកមុខបែកមាត់ ហើមមុខហើមមាត់ ប្រកបដោយភាពឈឺចាប់បំផុត។
កញ្ញាថៃ ស្រីនាង ក៏បានបង្ហោះដែរថា “លើកនេះទី ១៣០ហើយ ដែលអាថោកទាបនេះវៃខ្ញុំ ស្អែកខ្ញុំនឹងឡាយវីដេអូ ឱ្យសមត្ថកិច្ចចាប់ខ្លួនម្នាក់នោះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហើយ សូមមេត្តាជួយខ្ញុំផង”។ ទាទាក់ទងករណីនេះះ ម្លប់ខ្មែរ មិនអាចសុំការបំភ្លឺពីលោក ទឹម សាវុធ បានទេនៅព្រឹកថ្ងៃទី៨ខែកក្កដានេះ។
-សមត្ថកិច្ចចុះទៅធ្វើពាក្យបណ្តឹងដល់ផ្ទះ កញ្ញា ថៃ ស្រីនាង ក្នុងករណីប្រុសស្នេហ៍វាយធ្វើបាបរបួសធ្ងន់លើកទៅ១៣០ ដង។ បន្ទាប់ពីបានឃើញការចុះផ្សាយនៅលើ Account Facebook របស់ជនរងគ្រោះឈ្មោះ ថៃ ស្រីនាង ដែលល្បីលក់ផលិតផលតាមOnline មានដើមទ្រូងធំៗ បង្ហាញរូបរាងដ៍ស៊ិចស៊ីនោះ។ នៅ ល្ងាចថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៩នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនូវករណីអំពេីហិង្សាមកលេីកញ្ញា ថៃ ស្រីនាងថា ៖
បន្ទាប់ពីបានឃេីញការចុះផ្សាយនៅលេី Account Facebook របស់ជនរងគ្រោះឈ្មោះ ថៃ ស្រីនាង ក៏ដូចជាការចុះផ្សាយរបស់សារព័ត៌មាន ជាច្រេីននៅលេីបណ្តាញសង្គម ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលបឹងកក់១ ខណ្ឌទួលគោក បានធ្វេីការស្រាវជ្រាវ និងទំនាក់ ទំនងទៅកាន់ជនរងគ្រោះដេីម្បីធ្វេីការសាកសួរបន្ថែមទាក់ ទងទៅនឹងករណីហិង្សានេះ។
ដោយស្ថានភាពរងរបួសធ្ងន់ធ្វេីអោយជនរងគ្រោះអស់កម្លាំងខ្លាំងដែលមិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន គាត់ក៏បានសំណូមពរអោយសមត្ថកិច្ចទៅជួយទៅធ្វេីពាក្យបណ្តឹងនៅផ្ទះរបស់គាត់ ប៉ុស្តិ៍បានធ្វេីពាក្យបណ្តឹងរួចរាល់ហេីយ និងបន្តចាត់ការតាមនិតិវិធីច្បាប់ ។ សូមអរគុណនូវការផ្តល់ព័ត៌មានដល់សមត្ថកិច្ចយើងខ្ញុំ៕
https://ift.tt/32cwtsp