ទៀតហើយផ្លូវជាតិលេខ៤! រថយន្ត៤គ្រឿងបុកគ្នាលាន់ដូចរន្ទះ នៅស្រុកព្រៃនប់
(ខេត្តព្រះសីហនុ)៖ រថយន្ត៤គ្រឿងបើកស្របទិសគ្នាបុកបន្តគ្នានៅលើផ្លូវជាតិលេខ៤ នាវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រ លេខ១៨៨ និង១៨៩។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបានបង្កឱ្យមានអ្នករបួសទេ។
សមត្ថកិច្ចនគរបាលបានប្រាប់ឱ្យដឹងថាថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត០៤ គ្រឿងបុកតគ្នា ដែលមានទិសដៅភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ៖
ទី១. រថយន្តម៉ាក NISAN ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-9993 (រថយន្តទី១) បើកបរដោយឈ្មោះ ម៉ៃ តុលា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រេច ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ទី២. រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ស្កាកលេខកណ្តាល 2C-8939 (រថយន្តទី២) បើកបរដោយឈ្មោះ ចែម បញ្ញា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបររត់តាក់ស៉ី មានទីលំនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ទី៣. រថយន្តម៉ាក TOYOTA -PRUIS ពណ៌ផ្សែងបារី ពាក់ស្លាកលេខភ្នំពេញ 2AW-8296 (រថយន្តទី៣) បើកបរដោយឈ្មោះ ឈន រតនា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅសង្កាត់មានជ័យ ខ័ណមានជ័យ រាជធានីភ្នំពេញ ។
ទី៤. រថយន្តម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-0225( អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ)។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឱ្យមនុស្សរងរបួសទេ។ តែអ្នកបើករថយន្ត FUSO បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ
បច្ចុប្បន្ន វត្ថុតាងរថយន្តទាំង០៤ យកមករក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលទទឹង៕
https://ift.tt/2XtAM3E