Insurance

728x90

នគរបាលចាប់ខ្លួនជនជាតិនីហ្សេរីយ៉ាបីនាក់និង​ដកហូត​ថ្នាំញៀន​ជាង​២០​គីឡូក្រាម​

(ភ្នំពេញ)៖ អធិការដ្ឋាន​ខណ្ឌដង្កោ​ បានចាប់ខ្លួនជនជាតិ នីហ្សេរីយ៉ា បីនាក់ និង​ដកហូត​ថ្នាំញៀន​ប្រមាណ ២១​គីឡូក្រាម​ កាលពីអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៩ ។

​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រ​នគរបាលជាតិ​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា នេះ​ថា សមត្ថកិច្ច​ខណ្ឌដង្កោ បាន​ឃាត់​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន​បីនាក់ ដកហូត​ថ្នាំញៀន ទឹកកក​ (ICE )​ចំនួន ២១​ដុំ ទម្ងន់​ប្រមាណ​២១​គីឡូក្រាម​។​ករណីនេះ ខាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចាត់តាំង​មន្ត្រី​ជំនាញ ទៅ​សហការ​ដើម្បី​ស្រាវជ្រាវ​បន្ត ស្វែងរក​បក្ខពួក​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​ជនសង្ស័យ​ទី​១​ឈ្មោះ ម៉ា​ឌូ​កា ច​ន​អេស​ឈី​ប៊ូ​ឌូ ហៅ MADUKAJONASCHIBU DO អាយុ​៣៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះសំណាក់​តូ​នី ផ្លូវ​បេតុង ភូមិ​ចំរើន​ផល ស​ងា្ក​ត់​ស្ទឹងមានជ័យ​២ ខណ្ឌ​មាន ជ័យ រាជធានី​ភ្នំពេញ ។​ ទី២-ឈ្មោះ អ៊ូ​ប៊ី​ស៊ី​ស៊ី​កោ​ឌី​ណា​កា​ឈី​ម័​រ​រៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះសំណាក់​តូ​នី និង​ ទី៣ឈ្មោះ DAVIS CANKWDO អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់ នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ភូមិ​ថ្មី ស​ងា្ក​ត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

វត្ថុតាងមានទី១-ក្រាមពណ៌សថ្លាចំន​ថ្លា​ចំនួន ២១ កញ្ចប់​ថង់​ប្លា​ស្ទិ​ក​ពណ៌​លឿង​.​ទី​២-​លិខិតឆ្លងដែន​ចំនួន​បី​ក្បាល​,ទី​៣-​សាក់​កាដូ (​កាបូបស្ពាយ​) ចំនួន​ពីរ​,​ទី​៤-​ទូរស័ព្ទដៃ​បួន​គ្រឿង​ និងទី៥-ឯកសារមួយចំនួន ៕


https://ift.tt/2ZkLRB4
នគរបាលចាប់ខ្លួនជនជាតិនីហ្សេរីយ៉ាបីនាក់និង​ដកហូត​ថ្នាំញៀន​ជាង​២០​គីឡូក្រាម​ នគរបាលចាប់ខ្លួនជនជាតិនីហ្សេរីយ៉ាបីនាក់និង​ដកហូត​ថ្នាំញៀន​ជាង​២០​គីឡូក្រាម​ Reviewed by yim PH on 5:39 PM Rating: 5

Entertainment

ads
Powered by Blogger.