Insurance

728x90

ស្លាប់៦នាក់ និងរបួស១៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៩ ខែកក្កដាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យដឹងថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក បណ្ដាលឱ្យមនុស្សស្លាប់៦នា របួសស្រាល ៦នាក់ និងរបួសធ្ងន់១៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះ ថ្នាក់ចរាចរណ៍ទាំង១៥លើ បណ្ដាលឱ្យខូតខាតម៉ូតូចំនួន១៨គ្រឿង, រថយន្តតូច៦គ្រឿង និងរថយន្ដធំ៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាប់ស្ដាំ, បត់គ្រោះថ្នាក់ និងស្រវឹង។

សូមបញ្ជាក់ថា រយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង៣២០លើក, បណ្ដាលឱ្យមនុស្សស្លាប់ចំនួន១៣៤នាក់ របួសធ្ងន់៣១៧នាក់ និងរបួសស្រាល ១៩២នាក់៕


https://ift.tt/2GBzgC7
ស្លាប់៦នាក់ និងរបួស១៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៩ ខែកក្កដាម្សិលមិញ ស្លាប់៦នាក់ និងរបួស១៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៩ ខែកក្កដាម្សិលមិញ Reviewed by yim PH on 8:14 AM Rating: 5

Entertainment

ads
Powered by Blogger.