Insurance

728x90

ទៀតហើយ! រថយន្ដដឹកកម្មករ បុកជាមួយរថយន្តដឹកមាន់ កម្មកររបួសធ្ងន់ ស្រាល៣៥នាក់ ទាំងព្រឹកនៅខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ រថយន្តដឹកកម្មករបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបុកជាមួយរថយន្តធុនធ្ងន់ដឹកមាន់ពេញ ទំហឹង បណ្តាលឱ្យមនុស្សប្រុសស្រីរងរបួសធ្ងន់ ស្រាល ៣៥នាក់។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៦ និង ៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ១ ភូមិសួនថ្មី សង្កាត់ព្រៃឆ្លាស់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថា ការបង្កឱ្យមានករណីគ្រោះថ្នាក់ចរាចរនេះ បណ្តាលមកពីរថយន្ត ខាងណានោះទេ។ ហើយភ្លាមភ្លាមនោះ សមត្ថកិច្ចបាន និងអាជ្ញាធរបានចុះទៅអន្តរាគមន៍ ដើម្បីយកកម្មករ ដែលបានរងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕


https://ift.tt/2yo2TSV
ទៀតហើយ! រថយន្ដដឹកកម្មករ បុកជាមួយរថយន្តដឹកមាន់ កម្មកររបួសធ្ងន់ ស្រាល៣៥នាក់ ទាំងព្រឹកនៅខេត្តស្វាយរៀង ទៀតហើយ! រថយន្ដដឹកកម្មករ បុកជាមួយរថយន្តដឹកមាន់ កម្មកររបួសធ្ងន់ ស្រាល៣៥នាក់ ទាំងព្រឹកនៅខេត្តស្វាយរៀង Reviewed by yim PH on 1:24 PM Rating: 5

Entertainment

ads
Powered by Blogger.