Insurance

728x90

ម្សិលមិញ រថយន្តដឹកកម្មកររោងចក្រក្រឡាប់ស្លាប់​២​នាក់​ របួស​ជិត​៣០​នាក់ ​នៅ​ស្រុក​ស្វាយទាប​ ខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ ​កាលពីថ្ងៃទី៣០ ខែ​កក្កដា​ឆ្នាំ​២០១៩​ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលហើយកម្មករ​ កម្មការិនី​រោងចក្រ​ប្រុស​ស្រី​២​នាក់​ស្លាប់​ និងជិត ៣០នាក់ទៀតបានរងរបួសធ្ងន់ និងស្រាល ​ខណៈដែល​តៃកុង​រថយន្ត​បើក​វ៉ា​ជែង​នឹង​ម៉ូតូ​បណ្តាល​ឱ្យគ្រប់គ្រងលែងបានក្រឡាប់ផ្ងារជើង ជះ​កម្មករ​ កម្មការិនី​រដូក​រណែល​ពេញ​ផ្លូវ​។​ ករណីនេះបានកើតឡើងនៅលើផ្លូវក្រាលកៅស៊ូ​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិកំពង់​រទេះ ឃុំពពែ​ត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

​ប្រភព​បានឱ្យដឹងថា​ តៃកុង​រថយន្ត​ដែល​មក​បើករថយន្ត​នេះ​គ្មាន​ចេះ​បើកបរ​ទេ​ ​គឺគេរកមក​បើក​ជំនួស ​ដោយសារ​ម្ចាស់​រថយន្ត​ឈឺ​បើកម៉េចកើត។ អ្វីដែលគួរឱ្យហួសចិត្តទៀតនោះ គឺ​តៃកុង​គោយន្ត​សោះ​ គ្មានប័ណ្ណបើកបរផង ហ៊ាន​បើក រថយន្តដឹកកម្មករ កម្មការិនី​រោងចក្រ​មាន​មនុស្ស​ជិះ​ជិត​៤០​នាក់​។​

​អ្នកបើកបរ​រថយន្ត​មានឈ្មោះ​ ខេន សាវឿន ​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​បាត់​ថង់ ​ឃុំ​គគីរ​សោម​ ស្រុក​ស្វាយទាប​​ ខេត្តស្វាយរៀង ​ក្រោយមក​អ្នកបើកបរ​ចុះ​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​។​

​យោងតាម​សមត្ថកិច្ច​បានឱ្យដឹងថា​៖ ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ ទី១/មានឈ្មោះ ស្រីពៅ អាយុ​២០​ឆ្នាំ​ មុខរបរ​កម្មការិនី​រោងចក្រ ​រស់នៅ​ភូមិ​បាត់​ថង់​ ឃុំ​គគីរ​សោម​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។​ ទី២/មានឈ្មោះ គង់ ច​ន្ធី ​ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ​​រស់នៅ​ភូមិ​ទួល​អង្គ​ឃុំ​គគីរ​សោម ស្រុកស្វាយទាប ខេត្តស្វាយរៀង​។

បច្ចុប្បន្នជនរងគ្រោះទាំងអស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ​ និងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ រីឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​៕


https://ift.tt/2Yu7Hk9
ម្សិលមិញ រថយន្តដឹកកម្មកររោងចក្រក្រឡាប់ស្លាប់​២​នាក់​ របួស​ជិត​៣០​នាក់ ​នៅ​ស្រុក​ស្វាយទាប​ ខេត្តស្វាយរៀង ម្សិលមិញ រថយន្តដឹកកម្មកររោងចក្រក្រឡាប់ស្លាប់​២​នាក់​ របួស​ជិត​៣០​នាក់ ​នៅ​ស្រុក​ស្វាយទាប​ ខេត្តស្វាយរៀង Reviewed by yim PH on 1:54 PM Rating: 5

Entertainment

ads
Powered by Blogger.