រថយន្តកុងតឺន័របុកក្បាលស្ពានជ្រុលបន្តទៅបុកសំយ៉ាបផ្ទះ និងស្លាកទ្រូម៉ាន់នី
(ខេត្តស្វាយរៀង)៖ រថយន្តកុងតឺន័រមួយគ្រឿងបុករះរបាំងថ្មក្បាលស្ពានប្រសូតិ ហើយមិនទាន់អស់ល្បឿនបន្តទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋ និងស្លាកប៉ានណូ ទ្រូម៉ាន់នី បាក់រាបដល់ដី កាលពីវេលាទាបភ្លឺចូលថ្ងៃទី១៧ ខែកក្តដាឆ្ន្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ត្រង់ចំណុចក្បាលស្ពានប្រសូតិខាង កើត ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ហេតុការណ៍នេះមិនបានបង្កគ្រោះថ្នាក់អ្នកធ្វើដំណើរ ឬម្ចាស់ផ្ទះទេ។ ក្រោយពីបង្កហេតុអ្នកបើកបររថយន្តនេះ ចុះពីរថយន្តរត់គេចបាត់។ ហើយរថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកដើម្បីរងចាំម្ចាស់ក្រុមហ៊ុនចូលមកដោះស្រាយ៕
https://ift.tt/2XNsPqb
រថយន្តកុងតឺន័របុកក្បាលស្ពានជ្រុលបន្តទៅបុកសំយ៉ាបផ្ទះ និងស្លាកទ្រូម៉ាន់នី
Reviewed by yim PH
on
7:35 PM
Rating: