Insurance

728x90

នគរបាលឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធ​ករណី​នាំ​នារី​ក្មេងៗ​ឱ្យ​រួម​ភេទ​ជាមួយ​ភ្ញៀវ​នៅ​តាម​ផ្ទះសំណាក់​ និង​សណ្ឋាគារ​

(​ភ្នំពេញ)​៖​ នៅ​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​ និង៣០នាទី កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និងការពារអនីតិជន បាន​អនុវត្ត​ចំណារ​ អនុញ្ញាតឱ្យបង្ក្រាបជាក់ស្តែងលេខ ០៦៥​ អ​.​យ​.​ខ​ ចុះ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៩​ របស់​លោកស្រី​ ស៊ឺ​ វណ្ណ​នី​ ព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាប​ជាក់ស្តែង​ ករណី​ប្រព្រឹត្តិ​អំពើ​សញ្ចារ​កម្ម​មាន​ស្ថាន​ទម្ងន់ទោស​ (​នាំ​នារី​ក្មេងៗ​ឱ្យ​រួម​ភេទ​ជាមួយ​ភ្ញៀវ​នៅ​តាម​ផ្ទះសំណាក់​ និង​សណ្ឋាគារ​) ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៦​នាក់​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ឈ្មោះ ខន​ ចាន់​ណា​វី​ ភេទ​ស្រី​ អាយុ​ ២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ជា​មេខ្យល់​ និង​ជន​រង​គ្រោះ​០៥​នាក់​ អនីតិជន​០៣​នាក់​)​ នៅ​ចំណុច​ភោជនីយ៍ដ្ឋាន​ ឈូករ័ត្ន​ ម្ហូប​ខ្មែរ​ ផ្លូវ​លេខ​១៩៨៦​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ (​ឃាត់ខ្លួន​ ០៣​នាក់​)​ និង​នៅ​ចំណុច​ផ្ទះសំណាក់​ ស្រែ​ផល​ ផ្លូវ​បេតុង​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ (​ឃាត់ខ្លួន​០៣​នាក់​)​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ ចាត់ការ​តាម​នីតិវិធី​ ៕


https://ift.tt/2xykdV0
នគរបាលឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធ​ករណី​នាំ​នារី​ក្មេងៗ​ឱ្យ​រួម​ភេទ​ជាមួយ​ភ្ញៀវ​នៅ​តាម​ផ្ទះសំណាក់​ និង​សណ្ឋាគារ​ នគរបាលឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធ​ករណី​នាំ​នារី​ក្មេងៗ​ឱ្យ​រួម​ភេទ​ជាមួយ​ភ្ញៀវ​នៅ​តាម​ផ្ទះសំណាក់​ និង​សណ្ឋាគារ​ Reviewed by yim PH on 6:32 PM Rating: 5

Entertainment

ads
Powered by Blogger.