រថយន្តបុកគ្នា ស្លាប់៣នាក់ របួស២នាក់
(ខេត្តស្វាយរៀង)៖ មនុស្សប្រុស ស្រី៣នាក់បានស្លាប់ និងរងរបួស២នាក់ ក្នុងហេតុកសរណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាកព្រូស បុកគ្នាជាមួយនឹងរថយន្តមិនស្គាល់ កាលពីវេលាម៉ោង២៣ និង៣០នាទី យប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកព្រួស និងរថយន្តមិនស្គាល់អត្តសញ្ញាណបើកបរ ក្នុងទិសដៅស្របគ្នា ពីលិចទៅកើត លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្តលេខ១៥៩-១៦០ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ដែលបណ្តាលឱ្យស្លាប់ជនជាតិខ្មែរម្នាក់ជាអ្នកបើកបរ និងជនជាតិចិន២នាក់រួមដំណើរ ឯស្ត្រីជាជនជាតិចិន២នាក់ទៀតមានរបួសធ្ងន់។
ប្រភពបន្តថា ររថយន្តម្ខាងទៀតក្រោយពេលកើតហេតុបានបើករត់គេចខ្លួនបាត់។ មូលហេតុអ្នកបើកបររថយន្តម៉ាកព្រួសប្រើប្រាស់ល្បឿនលឿន។ បច្ចុប្បន្នអ្នករបួសធ្ងន់ទាំង០២នាក់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងសាកសព០៣នាក់បានយកទៅតម្កល់ទុកនៅវត្តពោធិថ្មី(ហៅវត្តបាវិត) ដើម្ដើម្បីរងចាំប្រគល់ឱ្យក្រុមគ្រួសារ។
រថយន្តសមត្ថកិច្ចបានយកមករក្សាទុកសាទុកនៅអធិការ ដ្ឋាននគរបាលក្រុងបាវិត ដើដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
https://ift.tt/2YCLdi4