រថយន្តធុនធ្ងន់ដឹកអុស បុករថយន្តកូរ៉េពីក្រោយពេញទំហឹង ស្លាប់២នាក់ របួស៣នាក់
(ភ្នំពេញ) ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់មួយ ដែលបង្កឡើងដោយរថយន្តយីឌុបដកឈើអុសធន់ធ្ងន់១គ្រឿង បានព្រលះជាមួយរថយន្តកូរ៉េពីក្រោយពេញទំហឹង បណ្តាលអោយមនុស្ស២នាក់ស្លាប់យ៉ាងអាណោចអាធម៌ និងក្មេងចាស់ប្រុសស្រី៣នាក់ទៀតរងរបួស ត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយមហាវិថីវិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តយីឌុបដឹកឈើកំណាត់ៗសម្រាប់ធ្វើអុសពេញប្រៀបលើរថយន្ត មកដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តកូរ៉េពីក្រោយពេញទំហឹង និងរេចង្កូតទៅបុកដើមឈើគៀបជាប់ស្លាប់តៃកុងរថយន្តធំភ្លាមៗ និងម្ចាស់រថយន្តកូរ៉េស្លាប់ក្រោមរថយន្តយ៉ាងអាណោចអាធម៌ និងនិងក្មេងចាស់ប្រុសស្រី៣នាក់ទៀតរងរបួស ត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ សពជនរងគ្រោះទាំង២នាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន និងជំនាញ់បានចុះធ្វើការអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅក្រុមពន្លត់អគ្គីភ័យ ដើម្បីយកសម្ភារៈធ្វើការកាត់ និងស្ទូចយកសពជនរងគ្រោះចេញពីក្រោមរថយន្ត និងកាប៉ិនរថយន្ត ដែលបានស្លាប់ផងដែរ ។
អ្វីដែលសំណាងបំផុតនោះគឺក្មេងប្រុសម្នាក់មបានរួចផុតពីសេចក្តីស្លាប់ ដោយគ្រាន់តែរបួសស្រាលប៉ុណ្ណោះ ដោយត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា និងដឹកយកទៅមន្ទីរពេទ្យ ។
កម្លាំងជំនាញបានធ្វើការគាស់ និងកាត់យកសពជនរងគ្រោះចេញ ហើយហើយប្រគល់ជូនក្រុមគ្រួសារ។ ចំណែករថយន្តទាំងសងខាងសមត្ថកិច្ចជំនាញចរាចរណ៍ថា ត្រូវយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ៕
https://ift.tt/30EJ4CX