Insurance

728x90

កំពុងដេកលង់លក់ស្រាប់តែភ្លើងឆេះបន្ទប់ដេក ស្លាប់ប្រពន្ធ ប្តីរបួសធ្ងន់

(ស្រុកស្អាង/ខេត្តកណ្តាល)៖ នៅក្នុងឧប្បត្តិហេតុភ្លើងឆេះផ្ទះ ស្ត្រីជាប្រពន្ធ បានស្លាប់ និងបុរសជាប្តី បានរលាក របួសធ្ងន់ ពេលកំពុងលង់លក់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២ និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៩នេះ នៅចំណុចផ្ទះ ឈ្មោះ វ៉េង វិរៈ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រី រងគ្រោះ ដែលស្លាប់ ឈ្មោះ ហាន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ និងអ្នករបួសធ្ងន់ ឈ្មោះ វ៉េង វិរ: ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាប្តី មានទីលំនៅ ភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ នៅវេលាយប់កើតហេតុ ជនរងគ្រោះ ទាំង២នាក់ ជាប្តីប្រពន្ធ ដេកក្នុងផ្ទះរបស់ខ្លួន លើឡៅតឿ ស្រាប់តែមាន ភ្លើងឆេះក្នុងបន្ទប់ដេក ធ្វើឱ្យស្ត្រីជាប្រពន្ធ ត្រូវភ្លើងឆេះស្លាប់ រីឯបុរសជាប្តី រងរបួសធ្ងន់៕


https://ift.tt/2ld0pmW
កំពុងដេកលង់លក់ស្រាប់តែភ្លើងឆេះបន្ទប់ដេក ស្លាប់ប្រពន្ធ ប្តីរបួសធ្ងន់ កំពុងដេកលង់លក់ស្រាប់តែភ្លើងឆេះបន្ទប់ដេក ស្លាប់ប្រពន្ធ ប្តីរបួសធ្ងន់ Reviewed by yim PH on 4:04 PM Rating: 5

Entertainment

ads
Powered by Blogger.