សម្តេចតេជោ៖ កន្លែងគ្រេចស្មាស្តាំ ដោះស្រាយបានដោយជោគជ័យ និងឱ្យជនមួយក្តាប់តូចឈប់បង្កេីតព័ត៌មានក្លែងក្លាយពីសុខភាពទៀត
(ភ្នំពេញ)៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ពីស្ថានភាពសុខភាពថា គ្រូពេទ្យដោះស្រាយបានដោយជោគជ័យ កន្លែងបញ្ហាគ្រេចស្មាស្តាំ និងឱ្យជនមួយក្តាប់តូចឈប់បង្កេីតព័ត៌មានក្លែងក្លាយពីសុខភាពទៀតទៅ។
តាមរយៈទំព័រហ្វេសប៊ុករបស់សម្តេចតេជោ រសៀលថ្ងៃទី៧ ខែកក្កដានេះ បានសរសេរថា៖ “ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែលជូនពរដល់ខ្ញុំ និងបារម្ភអំពីសុខភាពរបស់ ខ្ញុំ។ ខ្ញុំសូមជម្រាបជូនថាបន្ទាប់ពីការព្យាបាលដោយយកចិត្តដាក់ពីសំណាក់គ្រូពេទ្យក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺ ម៉ោងសឹង្ហបូរី គ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវ
កន្លែងគ្រេចស្មាស្តាំ។
អ្វីដែលបាត់បង់គឺគ្រូពេទ្យតម្រូវឱ្យខ្ញុំផ្អាកវាយកូនគោលមួយរយ:ដែលខ្ញុំគោរពតាមបានយ៉ាងស្រួល!ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យ ក៏មានជនមួយក្តាប់តូចលួចចូលមកcomment ឬបង្ហោះតាម Facebook បន់ឱ្យខ្ញុំឆាប់ស្លាប់ ឬបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាពជំងឺរបស់ខ្ញុំទៅវិញ។
ខ្ញុំសូមជូនយោបល់ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់ទៅ ) ព្រោះការធ្វើនយោបាយរង់ចាំឱ្យខ្ញុំស្លាប់ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិក្រោយទៅចុះព្រោះយមរាជមិនត្រូវ ការជីវិតខ្ញុំទេក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅបន្តបម្រើប្រជាជន និងកំចាត់ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍន៍បន្តទៅ ទៀត។ សូមជូនរូបថតដែលថតមុននេះប្រហែល៣០នាទី ថាតើសុខភាពខ្ញុំបែបណា?”៕
https://ift.tt/2RXouui