តាមពិតឧកញ៉ា គង់ ក្រឹង ជាមន្ត្រីយោធាយកតួនាទីជាទីប្រឹក្សាក្រសួងការពារជាតិ ដើម្បីរកស៊ីដឹកឈើយកទៅលក់នៅវៀតណាមយ៉ាងរលូន
(ខេត្តក្រចេះ)៖ នៅក្នុងភូមិសាស្ដ្រទឹកដីខេត្តក្រចេះទាំងងមន្ដ្រីរាជការសាធារណៈក៏ដូចប្រជាពលរដ្ឋទូទៅអ្នកណាៗក៏គេដឹងឮ និងស្គាល់ស្ទើរគ្រប់ៗគ្នាដែរថា លោក គង់ ក្រឹង ជាមន្ដ្រីយោធានៅវរៈព្រំដែនលេខ០៤ និងជាទីប្រឹក្សាក្រសួងការពារជាតិទៀតផង តតែលោកឧកញ៉ារូបនេះ មានបានរហូតមកដល់សព្វថ្ងៃក៏ដោយសារលោករកស៊ីបទល្មើសព្រៃឈើ ដោយពូកែរត់ការផង និងប្រើឥទ្ធិពលផង។ ជាការកត់សម្គាល់គេមិនដែលឃើញសមត្ថកិច្ចជំនាញអនុវត្តវិធានការច្បាប់បង្ក្រាបជំនួញឈើខុសច្បាប់លោកឧកញ៉ា គង់ ក្រឹង ម្តងណាឡើយ។
មុខរបរបទល្មើសព្រៃឈើខុសច្បាប់របស់លោកឧកញ៉ា គង់ ក្រឹង ហាក់នៅតែកាក់កបរហូត ទោះជាប្រមុខថ្នាក់ដឹកនាំម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃកម្ពុជាធ្លាប់បានប្រកាសចាត់វិធានការក្ដៅយ៉ាងណាក៏ដោយក៏ឧកញ៉ាយោធាម្នាក់នេះនៅតែអាចបន្ដអាជីពបទល្មើសរបស់ខ្លួនបាមើសរបស់ខ្លួនបានយ៉ាងរលូន។ ជាទម្លាប់ឧកញ៉ាឈ្មួញរូបនេះ បានបានយកអំណាច និងឥទ្ធិពលជានាយទាហាន និងជាទីប្រឹក្សាក្រសួងកាពារជាតិ ទៅកាងរកស៊ី ដោយគ្មាន ខ្លាចរអាអ្នកណា ឡើយ។ សូម្បីតែចៅហ្វាយខេត្តប្តូរជាបន្តបន្ទាប់ និងមន្ត្រីជំនាញ ពាក់ព័ន្ធក៏ធ្មេចភ្នែកធ្វើជាមិនដឹងមិនឮដែរ ដែលមានការចោទប្រកាន់ថា សុទ្ធតែទទួលផលពីឧកញ៉ាមេឈ្មួញឈើនេះទាំងអស់។
ជាក់ស្តែង រថយន្ដដឹកឈើចូលទៅឃ្លាំងឧកញ៉ាគង់ ក្រឹង ជា ហូរហែ កន្លងទៅថ្មីៗនេះមាន រ៉ឺមកម៉ូតូ រថយន្ដសាំយ៉ុង និង រថយន្តធំ ដឹកបទល្មើសព្រៃឈើចូលមកក្នុងចំណុចក្បែរផ្ទះរបស់លោកគង់ ក្រឹង ជាបន្ដបន្ទាប់ ដែលនេះជាល្បិចបន្លំភ្នែកមហាជន និងក៏ដូចជាថ្ននាក់លើដើម្បីជាលេសថាឈប់រកស៊ីបទល្មើសឈើហើយ។ តែតាមពិតនៅតែបន្ដរហូត ព្រោះសកម្មភាពនេះបានលេចឡើងយ៉ាងច្បាស់ក្រឡែត។
គេនៅចាំបានថាកាលពីសម្ដេចប្រកាសដកតំណែងលោកគឹម រស្មី អតីតមេប៉អឹមខេត្តរនតគិរីកាលពីពេលកន្លងទៅនេះ បានធ្វើឲ្យលោកឧកញ៉ាយោធាជាន់ខ្ពស់ម្នាក់នេះភ័យស្លន់ ស្លោម្ដងហើយដោយបានប្រកាសប្រាប់គេឯងថាបានដកខ្លួនចេញពីពិភពជំនួញឈើខុសច្បាប់នេះហើយ។ ប៉ុន្ដែអ្វីៗវាមិនដូចការប្រកាសរបស់លោកឧកញ៉ា គង់ ក្រឹង នោះទេ ពោលគឺលោកនិយាយគ្រាន់តែយាយគ្រាន់តែបំភាន់ភ្នែកមហាជនជាពិសេសអ្នកសារព័ត៌មានតែប៉ុណ្ណោះ ។បន្ទាប់មកក៏ចាប់ ផ្ដើមដំណើរការនូវមុខរបររបស់គាត់ជាដដែល ដោយទទួលទិញ ឈើតាមរថយន្ត តាមម៉ូតូ ដឹក ចូលទីតាំង ខ្លាំង របស់លោក ទាំងយប់ទាំងថ្ងៃ ពិសេសនៅពេល យប់ ឈ្មួញដឹកតាមម៉ូតូ គ្រប ក្រណាក្រណាក្រណាក្រណាត់ព្យាយាមលាក់បាំង។
បើនិយាយពីអាជ្ញាធរថ្នាក់ខេត្តវិញរាប់ចាប់តាំងពីលោកពីលោកអភិបាលខេត្ត មេប៉េអឹមខេត្ត លោកស្នងការខេត្ត និងមន្ដ្រីជំនាញវិញមិនហ៊ានប៉ះពាល់លោកក្រឹងនោះទេ ព្រោះ លោក ឈ្មួញរូបនេះបាន សែនព្រាត អស់ហើយចាប់ពីថ្នាក់ក្រោមរហូតដល់ លើ ។ ជាមួយគ្នានេះលោកគង់ ក្រឹងក៏ធ្លាប់ដើរអួតប្រាប់គេឯងថា បើ លោក ឧត្តមសេនីយ៍សៅ សុខា មិនចាប់អញ្ញតើអាណាហ៊ានចាប់?។ មហាជនបានសំណូមពរដល់ ឧត្តមសេនីយ៍ផ្កាយមាស់៤សៅ សុខាមេបញ្ជាការរងកងយោធពលខេមរ:ភូមិន្ទ និងជាមេបញ្ជាការកងរាជវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការបង្ការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ សូមលោកមេត្តាត្រួតពិនិត្យជំនួញឈើ របស់លោកឧកញ៉ាគង់ ក្រឹង ផង៕
https://ift.tt/2XxGh1e