រថយន្តព្រូសពីរគ្រឿងបើកបុកគ្នាយ៉ាងកំរោល
(ភ្នំពេញ)៖ បុរសអ្នកបើកបរ និងអ្នករួមដំណើរដោយមនុស្សប្រុសស្រីបីនាក់ទៀត បានបើករថយន្តម៉ាកព្រូសពាក់ផ្លាកលេខភ្នំពេញ2AA-4289 ក្នុងស្ថានភាពស្រវឹងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកព្រូសដូចគ្នាពាក់ផ្លាកលេខភ្នំពេញ2AT-0453 ប៉ើងទៅផ្ទប់នឹងបង្គោលភ្លើងថ្ម បណ្ដាលឱ្យមនុស្សបីនាក់របួស។
ករណីនេះកើតឡើងនៅតាមបណ្ដោយផ្លូវ១៥៥កែង និងផ្លូវ៤៣២ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន កាលពីយប់រំលងអធ្រាត្រចូលថ្ងៃសៅរ៍ទី៦ខែកក្កដាឆ្នាំ២០១៩។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងស្ទូចរថយន្តទាំងពីរគ្រឿងទៅកាន់ការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញ៕
https://ift.tt/2LDos9S
រថយន្តព្រូសពីរគ្រឿងបើកបុកគ្នាយ៉ាងកំរោល
Reviewed by yim PH
on
1:12 AM
Rating: