ស្លាប់២នាក់ និងរបួស១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៦ ខែកក្កដាម្សិលមិញ
(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០ លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាល៨នាក់ និងរបួសធ្ងន់៩នាក់។ នេះយោងតាមរបាយការណ៍ អគ្គស្នង ការដ្ឋាននគរបាល។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះ ថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឱ្យខូចខាតម៉ូតូចំនួន១៣គ្រឿង, រថយន្តតូច៥គ្រឿង, និងយានផ្សេងៗ៤ គ្រឿង ហើយមូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះ ថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់, មិនប្រកាន់ស្ដាំ និងប្រជែង។
សូមបញ្ជាក់ថា រយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៦០លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន២៥នាក់ របួសធ្ងន់៦០នាក់ និងរបួសស្រាល៣៧នាក់៕
https://ift.tt/2Jjj0Yh
ស្លាប់២នាក់ និងរបួស១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៦ ខែកក្កដាម្សិលមិញ
Reviewed by yim PH
on
9:02 AM
Rating: