ឃាតកប្លន់ អ្នកអ្នករត់ម៉ូតឌុប ដិយយកកាំបិតចាក់ឱ្យរបួសធ្ងន់ នៅស្រុកទឹកផុស ត្រូវបានកម្លាំងនគរបាលចាប់ ខ្លួនបានហើយ!
(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងផ្នែកការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានបញ្ជាក់ឱ្យដឹងថាករណីចោរប្លន់ម៉ូតូកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ វាលាម៉ោង៨នឹង៣០នាទី សមត្ថកិច្ចចាប់បានជនសង្ស័យហើយកាល ពីម្សិលមិញ វេលាម៉ោងប្រមាណជា២រសៀល នៅផ្ទះរបស់ជនល្មើសផ្ទាល់តែម្ដង ស្ថិតក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ មុំ សុខន ខណៈដែលគេបានយកម៉ូតូដែលប្លន់បាន ទៅរក្សាទុកនៅលើផ្ទះរបស់គេ ហើយថែមទាំងឆ្លៀតរត់ឌុបទៀតផង ។
សូមរំឭកថា កាលពីថ្ងៃទី០៤ កក្កដា ឆ្នាំ២០១៩ មានករណីសម្លាប់ប្លន់យកម៉ូតូ តែជនរងគ្រោះមិនស្លាប់ ដោយសារជនដៃដល់យកកាំបិតអាករ ប្លន់ អ្នករត់ម៉ូតូឌុប យកម៉ូតូមួយគ្រឿងបានសម្រេចនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
បុរសអ្នករត់ម៉ូតូឌុបម្នាក់បានរងរបួសត្រង់ក និងក្បាលជាច្រើនកន្លែងដោយសារត្រូវជនដៃដល់យកកាំបិតអារក ចាក់ប្លន់យកម៉ូតូ ១គ្រឿងបានសម្រេចកាលពី ម៉ោងប្រមាណ៩ព្រឹកថ្ងៃទី៤ ខែកក្កដាឆ្នាំ២០១៩ នៅចំណុចភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាបន្ទាន់ ។ តាមប្រភពពីក្រុមគ្រួសារនៅឯមន្ទីរពមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាបុរសអ្នករត់ម៉ូតូឌុបជាជនរងគ្រោះមាន ឈ្មោះលាស់ យ៉ាន អាយុ៦៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
នៅមុនពេលកើតហេតុបុរសរងគ្រោះ បានចេញពីផ្ទះទៅរត់ម៉ូតូឌុប ដោយឈរចាំនៅចំណុច ដចម្លងទទឹង នៅភូមិចុងកោះ ដូចរាល់ដងពេលនោះក៏មានជនសង្ស័យម្នាក់អាយុប្រមាណជាជាង២០ ឆ្នាំបានហៅម៉ូតូឌុបជនរងគ្រោះខាងលើជិះពីកំពង់ផែ ឆ្ពោះទៅផ្សារមាស។
លុះពេលទៅដល់ចំណុចកើតហេតុខាងលើ បានឱ្យជនរងគ្រោះឈប់ម៉ូតូហើយ ក៏បានធ្វើសកម្មភាព ចាប់អាករជនរងគ្រោះប្លន់យកម៉ូតូ។ ប៉ុន្តែពេលនោះជនរងគ្រោះប្រតាយ ប្រតប់ រួចជនដៃដល់ក៏យកកាំបិតចាក់ជនរងគ្រោះ ត្រូវក្បាល ជាច្រើនកន្លែង បន្ទាប់មកជនដៃដល់ក៏បានធាក់ជនរងគ្រោះបណ្ដាលឱ្យដួលសន្លប់ហើយក៏យកម៉ូតូ គេចស្រមោល បាត់ទៅ។ ប្រភពដដែលបានបន្តថា ម៉ូតូដែលជនដៃដល់ប្លន់យកទៅម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០១១ ស្លាកលេខបាត់ដំបង1k-6043។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច និងដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕
https://ift.tt/2G086EF