Insurance

728x90

សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងស៊ីសង៤កន្លែង ឃាត់ខ្លួន ២៦នាក់នៅស្រុកថ្មគោល, ដោយឡែកនៅរាជធានីភ្នំពេញអ្នកលេងល្បែងប្រភេទនេះគ្មាននគរបាលចុះបង្រ្កាបទេ!

(ខេត្តបាត់ដំបង)៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបានចុះប្រតិបត្តិការបង្ក្រាបទីតាំងលួចលេងល្បែងសុីសងចំនួន០៤កន្លែង និងបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់។ ពលរដ្ឋបានអបអរសាទរចំពោះការបង្ក្រាបក្រុមអ្នកលេងល្បែងស៊ីសងនេះ។

លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានឱ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងទីតាំងភូមិសាស្ត្រ ០៤កន្លែង ផ្សេងគ្នា ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកប្រាប់ថា ទីតាំងទី០១,ទី០២ និងទី០៣ បង្ក្រាបដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រីង នៅចំណុចភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ដោយបានឃាត់ខ្លួនក្រុមអ្នកលេងចំនួន១៥នាក់ ក្នុងនោះស្រីចំនួន០៨នាក់។ ជាមួយគ្នានេះដែរសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាង -បៀរតងចំនួន ០១ហ៊ូ -បៀរកាតេ ចំនួន៥២សន្លឹក និងកំរាលចំនួន០២។

ដោយឡែកទីតាំងទី០៤បង្ក្រាបដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាពូង ចុះនៅចំណុចភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោលឃាត់ខ្លួនក្រុមអ្នកលេងចំនួន១១នាក់ ក្នុងនោះស្រីចំនួន០៩នាក់ ។ បានដកហូតបានវត្ថុតាង -បៀតងចំនួន ០១ហ៊ូ -ឈើកាវយកបៀរចំនួន១១ និងកមន្ទេល ក្រាលចំនួន០១។

លោកអធិការបាន កត់សំគាល់ថា ជនសង្ស័យប្រុសស្រីជាអ្នកញៀនលេងល្បែងសុីសងទាំងចំនួន២៦នាក់ខាងលើ ក្រោយពីធ្វើការបង្ក្រាបឃាត់ខ្លួនរួច ភ្លាមៗនោះត្រូវបានសមត្ថ កិច្ចជំនាញអប់រំ និងធ្វើសន្យានៅនឹងកន្លែងដើម្បីបញ្ឈប់លេងបន្តទៅទៀតនិងបានឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវរៀងៗខ្លួន វិញធ្វើជាពលរដ្ឋល្អឡើងវិញ។

បញ្ហាល្បែងស៊ីសងដែលក្រុមពួកអ្នកញៀនល្បែងតែងតែប្រមូលផ្ដុំគ្នាលេង នៅតាមផ្ទះ នៅក្នុងរាជធានីភ្នំពេញគេកម្រឃើញនគរបាលក្នុងមូលដ្ឋានចុះហាមឃាត់ឬបង្ក្រាបឡើយ។បើទោះជាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតែងតែលើកបញ្ហានេះក្នុងអង្គប្រជុំជាប្រចាំ ដោយមានដាក់បទបញ្ជាឱ្យបង្ក្រាបក្រុមអ្នកលេងល្បែងស៊ីសងនៅតាមមូលដ្ឋានក៏គេមិនដែលឃើញនគរបាលចុះបង្ក្រាបឡើយ។

ជាក់ស្ដែងនៅក្នុងខណ្ឌច្បារអំពៅ សង្កាត់ព្រែកប្រា នៅក្នុងភូមិអូរអណ្ដូង១ ពួកក្រុមអ្នកញៀនល្បែង រហូតដល់មានមេខ្លោងជួលផ្ទះបើកល្បែងលេងដោយសេរី យ៉ាងចំហ អ៊ូអរ រំខានដល់ការរស់នៅរបស់អ្នកដទៃ តែគេមិនដែលឃើញសមត្ថកិច្ចខាងណាមួយចុះមកបង្ក្រាបអនុវត្តតាមបទបញ្ជារបស់លោកចៅហ្វាយក្រុង និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃឡើយ៕


https://ift.tt/2YxAoNr
សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងស៊ីសង៤កន្លែង ឃាត់ខ្លួន ២៦នាក់នៅស្រុកថ្មគោល, ដោយឡែកនៅរាជធានីភ្នំពេញអ្នកលេងល្បែងប្រភេទនេះគ្មាននគរបាលចុះបង្រ្កាបទេ! សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងស៊ីសង៤កន្លែង ឃាត់ខ្លួន ២៦នាក់នៅស្រុកថ្មគោល, ដោយឡែកនៅរាជធានីភ្នំពេញអ្នកលេងល្បែងប្រភេទនេះគ្មាននគរបាលចុះបង្រ្កាបទេ! Reviewed by yim PH on 1:54 PM Rating: 5

Entertainment

ads
Powered by Blogger.