បុរសម្នាក់ស្លាប់បាត់បង់ជីវិត ដោយសារតែរឿងផោម
ហ្វីលីពីន៖ ជាធម្មតាមនុស្សយើងគ្រប់គ្នាមិនថាប្រុស រឺស្រី ក្មេង រឺចាស់ឡើយ តែងតែដើរ ខ្យល់ (ផោម) ជាធម្មតា ប៉ុន្តែពេលខ្លះក្លិនផោមក៏អាចធ្វើអោយយើងស្លាប់ បាត់បង់ជីវិតដែរ។ ជាក់ស្តែងបុរសឈ្មោះ Reynaldo Perez អាយុ៣២ឆ្នាំ រស់នៅ ក្នុងទីក្រុង Quezon កោះ Luzon ប្រទេសហ្វីលីពីន បានអង្គុយផឹកស៊ីជាមួយមិត្តភក្តិ តែក្រោយមកត្រូវមិត្តភក្តិ បាញ់សម្លាប់ ដោយសារតែរឿងផោមក្នុងវង់ផឹកស៊ី។ តាមសំដីសាក្សីជាអ្នកផឹកស៊ីនោះបានអោយដឹងថា ខណៈ កំពុងតែផឹកស៊ីជនដៃដល់ មានការខឹង សម្បាយ៉ាងខ្លាំង ដោយសារតែធុំក្លិនផោម ហើយជនដៃដល់បានសួរជនរងគ្រោះ Reynaldo ដើម្បីចង់ដឹងថា តើជនរងគ្រោះ មានផោម រឺអត់? ភ្លាមៗនោះជនរងគ្រោះបានឆ្លើយបដិសេធ ថា រូបគេមិនបានផោមទេ តែត្រូវជនដៃដល់មិនជឿក៏បានដក កាំភ្លើងបាញ់រូបគាត់តែម្តង។ ក្រោយឃើញហេតុការណ៍នោះ សមាជិកក្នុងវង់ផឹកស៊ីក៏នាំគ្នារត់ចេញពីកន្លែងកើតហេតុបាត់ អស់ ហើយក្រោយមក ពួកគេលឺសំលេងគ្រាប់កាំភ្លើង២គ្រាប់ទៀត រួចពួកគេបានមកមើល កន្លែងកើតហេតុវិញ ក៏ប្រទះឃើញ Reynaldo ស្លាប់ក្នុងថ្លុកឈាមតែម្តង។ ពេលនេះក្រុមប៉ូលីសកំពុងតែស្វែងរកជនដៃដល់ ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ Berdu […]
from Khmerpress http://ift.tt/1wuE4iu
via IFTTT
from Khmerpress http://ift.tt/1wuE4iu
via IFTTT
បុរសម្នាក់ស្លាប់បាត់បង់ជីវិត ដោយសារតែរឿងផោម
Reviewed by yim PH
on
3:23 PM
Rating: