សាលាអាយដៀស៊ស ដឹកនាំសិស្សតូចៗ សំអាតឆ្នេរ
ខេត្តព្រះសីហនុ៖ កុមារគឺជាកោសិការសង្គមដ៏មានសក្តានុពល និង ជាទំពាំងស្នងឫស្សីយ៉ាងសំខាន់របស់សង្គមជាតិ កត្តានេះហើយបានធ្វើអោយសាលាអាដៀស៊ស ផ្តោតការយកចិត្តយ៉ាងខ្លាំងទៅនឹងបំនិនជិវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេដោយបានផ្សារភ្ញាប់ទៅនឹងការយល់ដឹងអំពីបរិស្ថាន និងធម្មជាតិដែលមាននៅជុំវិញខ្លួនរបស់ពួកគេ។
លោក ចាន់ សំអាន អ្នកគ្រប់គ្រងសាលាអាយដៀស៊ស បានគូសបញ្ជាក់ប្រាប់ អ្នកសារ ព័ត៌មានយើងថា ក្នុងឪកាសដឹកនាំកុមារា កុមារី នៃសាលាអាយដៀស៊ស ចុះសំអាតឆ្នេរនារសៀលថ្ងៃទី៣០ ខែមករានេះថា គោលបំណងសំខាន់នៃការចម្អាតអនាម័យឆ្នេររបស់សាលានាពេលនេះគឺ ឲ្យចង់សិស្សានុសិស្សបានស្វែងយល់ និងនាំឲ្យមានការចាប់អារម្មណ៍ អំពីតម្លៃនៃទេសចរណ៍ និងគុណសម្បត្តិនៃឆ្នេរស្អាត។
លោកបន្តថា ចង់សិស្សានុសិស្សបានស្វែងយល់អំពីសោភ័ណ្ឌឆ្នេរ-ចង់សិស្សានុសិស្ស បានស្វែងយល់អំពីគុណវិបត្តិនិងផលប៉ះពាល់ផ្សេងៗដែលបណ្តាលមកពីការចោលសម្រាមក្នុងទឹក ការបង្ហូរទឹកស្អុយចូលក្នុងសមុទ្រតាមឆ្នេរលំហែកាយ-បំផុសអោយប្រជាពលរដ្ឋខ្មាស់ក្មេងៗ ដែលស្រឡាញ់ សមុទ្រខ្មែរ បរិស្ថានខ្មែរ និងទ្រព្យធនធានរបស់ខ្មែរ- ចូលរួមកាត់បន្ថយការចោលសម្រាមពាសវាលពាសកាលនឹងគ្មានសុជីវធម៌ -ចង់សិស្សានុសិស្សបានស្វែងយល់អំពីសក្តានុពលរបស់ឆ្នេរខ្មែរ -ចង់សិស្សានុសិស្សបានស្វែងយល់អំពីបរិស្ថាននៅតាមតំបន់ឆ្នេរកម្ពុជា។
លោក វ៉ាន់ សុខ ហេង អគ្គនាយកសាលាអាយដៀស៊ស ក៏បានបញ្ជាក់ផងដែរថា ការធ្វើសម្អាតអនាម័យសម្រាមតាមឆ្នេរសមុទ្រខ្មែរនេះ គឺដើម្បីយើងទាំងអស់គ្នា ដូចនេះយើងទាំងអស់គ្នា ត្រូវចូលរួមថែទាំបរិស្ថានឲ្យបានល្អ ពោលគឺមិនបង្ហូរទឹកមិនល្អចូលសមុទ្រដើម្បីកុមារ ខ្មែរជាម្ចាស់នៃជោគវាសនារបស់ខ្មែរយើង ជាងនេះទៅទៀតពលរដ្ឋគួរបោះបង់ទម្លាប់អាក្រក់ចោល។
កុមារ៉ា ឈួន ម៉ានិត ក៏បានសំដែងមតិផ្ទាលខ្លួនថា ប្អូនមករើសសម្រាមនេះ ព្រោះចង់អោយ ឆ្នេរស្អាត ទីក្រុងស្អាត ធ្វើឲ្យអោយមានភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្តច្រើន សូម បងៗពូៗអ៊ុំៗ យាយតា ទាំងអស់កុំចោលសំរាមពាសវាលពាសកាល សូមចោលក្នុងធុងសម្រាម និងកុំបង្ហូរទឹកស្អុយចូលសមុទ្ររបស់ខ្មែរយើង៕ ដោយកោះរ៉ុង