បញ្ជូន សង្ឃក្លែងក្លាយ២នាក់ ទៅតុលាការ
Tuesday 21/10/2014 Time : 02 :49 pm
សៀមរាប៖ សង្ឃក្លែងក្លាយ២នាក់ ដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋតាមភូមិ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិត
ស្រាលនៃស្នងការដ្ឋាន ខេត្តសៀមរាប ធ្វើការឃាត់ខ្លួន ទៅតាមពាក្យបណ្តឹងរបស់ព្រះចៅអធិការវត្ត និងប្រជាពល
រដ្ឋនៅស្រុកពួក ខេត្តសៀមរាប ខណៈពេលកំពុងធ្វើសកម្មភាពដើរបិណ្ឌបាត្រ ដោយភូតកុហកថា យកបច្ច័យទៅ
ធ្វើបុណ្យកឋិន។ហេតុការណ៍ឃាត់សង្ឃក្លែងក្លាយ២នាក់នេះ ធ្វើឡើងនៅថ្ងៃទី១៧និង១៨ខែតុលា ស្ថិតនៅចំណុ
ចផ្សារលើធំថ្មី នៅក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ជនសង្ស័យទាំង២នាក់នោះមានឈ្មោះ
ឈុន វណ្ណី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ
ស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ ជា យ៉ាន ភេទប្រុស អាយុ
៣១ឆ្នាំ ស្រុកកំណើតភូមិត្រពាំងអំពិល ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅភូមិបន្ទា
យចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប មុខរបរជាងសំណង់។
បន្ទាប់ពីធ្វើកំណត់ហេតុរួច កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការ
ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
ដោយៈ សូសៀង
រៀបចំដោយៈ សុខា
By: khmeronlinenews.com
http://ift.tt/eA8V8J