Insurance

728x90

អ្នក​ភូមិ​នៅ​បាត់ដំបង​ជិត​៣០០​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​មាន ​​ផ្ទុក​មេរោគ​អេដស៍ ដោយគ្មានមូល ហេតុច្បាស់លាស់​  

Tuesday 16/12/2014 Time : 08: 17 am


បាត់ដំបង៖ប្រជាពលរដ្ឋ ជិត ៣០០​នាក់ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​តេស្ត​ឈាម​ហើយ​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍ (AIDS)។ ការ​ត្រួត​ពិនិត្យ​ជំងឺ​នេះ​កើត​ឡើង​បន្ទាប់​ពី​ពួកគាត់​​ឃើញ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ជា​ច្រើន​នាក់​ដែល​បាន​ធ្វើ​ទៅ​តេស្តឈាម​​កន្លង​មក​មាន​ផ្ទុក​មេរោគ​អេដស៍​ដោយ​មិន​ដឹង​មូលហេតុ។បញ្ហា​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សង្ស័យ​និង​ស៊ើបអង្កេត​បន្ត។


ក្រោយ​ពី​គ្រូពេទ្យ​ពិនិត្យ​ឈាម​​​អ្នក​ជំងឺ​​មិន​បាន​ប៉ុន្មាន​ផងក្នុង​នោះ​​លទ្ធផល​ដំបូង​បង្ហាញ​ថាអ្នក​ជំងឺ​ក្មេង​ចាស់​ប្រុស​ស្រី​​ដែល​ធ្វើ​តេស្តឈាម​​ភាគ​ច្រើន​មាន​ផ្ទុក​មេរោគ​អេដស៍។


អ្នក​ភូមិ​ម្នាក់​​ដែល​សង្ស័យ​ថា ផ្ទុក​មេរោគ​អេដស៍​រស់​នៅ​ឃុំ​រកាស្រុក​សង្កែថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ក្នុង​ទឹក​មុខ​ស្លេកស្លាំង​បន្ទាប់​ពី​ទទួល​លទ្ធផល​ឈាម​នៅ​មណ្ឌល​សុខភាព​ឃុំ​រកាកាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ថា លទ្ធផល​ធ្វើ​តេស្តឈាម​ដំបូង​នេះ​បង្ហាញ​ថាមាន​ផ្ទុក​មេ​រោគ​អេដស៍។


ពលរដ្ឋ​រូប​នេះ​បន្ត​ថាសមាជិក​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន​ជា​មនុស្ស​ស្អាតស្អំ​គឺ​ពុំ​មាន​នរណា​ម្នាក់​ធ្លាប់​​មាន​ប្រវត្តិ​មិន​ល្អ​ទៅ​ប៉ះ​ពាល់​មនុស្ស​ដែល​ផ្ទុក​មេរោគ​ដ៏​កាច​សាហាវ​បែប​នេះ​នោះ​ឡើយ។ អ្នក​ភូមិ​រូប​នេះ​ឲ្យ​ដឹង​ទៀត​​​ថាជំងឺ​នេះ​កើត​ឡើង​ប្រហែល​ជា​ឆ្លង​តាម​​ម្ជុល​ចាក់​ថ្នាំ​​របស់​គ្រូពេទ្យ​ដែល​បាន​ព្យាបាល​ជំងឺ​កាល​ពី​ប្រមាណ ៦​​ខែ​កន្លង​ទៅ។ ​​​​​​​​ទាក់​ទង​នឹង​បញ្ហា​នេះ​ប្រធាន​កម្មវិធី​អេដស៍​ស្រុក​សង្កែ លោកហ៊ា ស៊ិ មាន​ប្រសាសន៍​បញ្ជាក់​ថា លទ្ធផល​ឈាម​ដែល​ពិនិត្យ​នេះលទ្ធផល​​ដំបូង​ពុំ​ទាន់​ជាក់​ច្បាស់​នៅ​ឡើយ​ទេ​គឺ​ត្រូវ​​បញ្ជូន​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​បាត់ដំបង ម្ដង​ទៀតទើប​សន្និដ្ឋាន​ថា ជា​ជំងឺ​អ្វី​ជាក់​ច្បាស់។ ទោះ​យ៉ាង​នេះ​ក្ដី​លោក​ថាអាជ្ញាធរ​ពាក់​ព័ន្ធ​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​លទ្ធផល​ឈាម​ដំបូង​នេះ​​ដែល​រក​ឃើញ​​ថា មាន​អ្នក​ជំងឺ​ជា​ច្រើន​នាក់​ផ្ទុក​មេរោគ​អេដស៍ហើយ​ការ​ផ្ទុក​មេរោគ​​នេះ​ដោយ​​​ពុំ​ដឹង​មូល​ហេតុ​បណ្ដាល​មក​ពី​​អ្វី​ច្បាស់​លាស់​នោះ​​​ទេ។ ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ មេ​ឃុំ​រកា អ្នកស្រី ស៊ឹម ពៅ មាន​ប្រសាសន៍​ថាប្រជាពលរដ្ឋ​ដែល​សង្ស័យ​ថា ផ្ទុក​មេរោគ​អេដស៍ហើយ​ទៅ​ពិនិត្យ​ឈាម​នៅ​មណ្ឌល​សុខភាព​នោះ​ភាគ​ច្រើន​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​រកា តែម្ដង។ អ្នកស្រី​បន្ត​ថាដំបូង​ឡើយ​​ប្រជាពលរដ្ឋ​ពុំ​បាន​ចាប់​អារម្មណ៍​​ទៅ​ពិនិត្យ​ឈាម​រក​មេ​រោគ​អេដស៍​នោះ​ទេគឺ​ពួកគាត់​ទៅ​ពិនិត្យ​ឈាម​ដើម្បី​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​ធម្មតា។


ចាប់​តាំង​ពី​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​​​មុខ​សញ្ញា​មេរោគ​អេដស៍​មកប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ក្នុង​ឃុំ​រកាសម្រុក​​ទៅ​ពិនិត្យ​ឈាម​ជា​បន្តបន្ទាប់។ មេ​ឃុំ​ឲ្យ​ដឹង​ថារហូត​មក​ទល់​ពេល​នេះ​គ្រូពេទ្យ​ធ្វើ​តេស្ត​ឈាម​ហើយ​រក​ឃើញ​ថាប្រជាពលរដ្ឋ​ដែល​សង្ស័យ​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ខ្លួន​ប្រមាណ​ជិត ៣០០​នាក់ប៉ុន្តែ​ចំនួន​នេះ​អាច​នឹង​កើន​ទៀត។បច្ចុប្បន្ន​អ្នក​ដែល​សង្ស័យ​ផ្ទុក​មេរោគ​ទាំង​នោះ​មួយ​ចំនួន​ធំ​ត្រូវ​មន្ត្រី​សុខាភិបាល​ស្រុក​សង្កែនិង​អាជ្ញាធរ​ពាក់ព័ន្ធ​នាំ​ទៅ​ធ្វើ​តេស្តឈាម​​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង៕


ដោយៈ និរតី


រៀបចំដោយៈ ភក្ដី


By: khmeronlinenews.com


http://ift.tt/eA8V8J
អ្នក​ភូមិ​នៅ​បាត់ដំបង​ជិត​៣០០​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​មាន ​​ផ្ទុក​មេរោគ​អេដស៍ ដោយគ្មានមូល ហេតុច្បាស់លាស់​   អ្នក​ភូមិ​នៅ​បាត់ដំបង​ជិត​៣០០​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​មាន ​​ផ្ទុក​មេរោគ​អេដស៍ ដោយគ្មានមូល ហេតុច្បាស់លាស់​   Reviewed by yim PH on 8:30 AM Rating: 5

Entertainment

ads
Powered by Blogger.