Insurance

728x90

ស្វា១ក្បាល់​នេះ ​រក​ប្រាក់​មិន​ក្រោម១០ម៉ឺន​រៀល​ក្នុង១ថ្ងៃ

សត្វ​ស្វា​ដែល​លោក​អ្នក​បាន​ឃើញ​​ក្នុង​រូប​ភាព​នេះ គឺ​​សត្វ​ស្វា​​​របស់​ជន​ពិការ​ម្នាក់​​បង្រៀន​ឲ្យ​ចេះ​សំពះ​សុំ​ប្រាក់ ​ពី​អ្នក​មក​ទស្សនា​បុណ្យ​សមុទ្រ​កាល​ពី​ពេល​កន្លង​ទៅ ក្នុង​ទឹក​ដី​ខេត្ត​កោះ​កុង ។ ម្ចាស់​វា​និយាយ​ប្រាប់​ថា បាន​ចំណាយ​ពេល​ប្រហែល៦ខែ ដើម្បី​បង្ហាត់​ឲ្យ​ចេះ​សំពះ ដើម្បី​សុំទាន​ពី​អ្នក​ដំណើរ ត្បិត​អី​ខ្លួន​ជា​ជន​ពិការ​មិន​មាន​សមត្ថភាព​ធ្វើ​ការងារ។ ជា​រៀប​រាល់​ថ្ងៃ ម្ចាស់​វា​បាន​នាំ​សត្វ​ស្វា​នេះ​ ទៅ​សំពះ​សុំ​ប្រាក់​ពី​អ្នក​ធ្វើ​ដំណើរ នៅ​ច្រក​ទ្វា​អន្តរជាតិ​ចាំយាម ខេត្ត​កោះ​កុង។ ម្ចាស់​​វា​បាន​ឲ្យ​ដឹង​ទៀត​ថា ជា​មធ្យម​អាច​រក​​ប្រាក់​បាន​ពី៤ ទៅ៥ម៉ឺន​រៀល​​ក្នុង​មួយ​ថ្ងៃ ដោយ​ឡែក​ក្នុង​ថ្ងៃ​បុណ្យ​សមុទ្រ​នេះ វា​អាច​រក​បាន​មិន​ក្រោម​១០ម៉ឺ​រៀល​នោះ​ឡើយ៕


2
3
4
6
5


អត្ថបទ៖ ខុត សីហា


​​


http://ift.tt/1qTFe5Q
ស្វា១ក្បាល់​នេះ ​រក​ប្រាក់​មិន​ក្រោម១០ម៉ឺន​រៀល​ក្នុង១ថ្ងៃ ស្វា១ក្បាល់​នេះ ​រក​ប្រាក់​មិន​ក្រោម១០ម៉ឺន​រៀល​ក្នុង១ថ្ងៃ Reviewed by yim PH on 7:14 AM Rating: 5

Entertainment

ads
Powered by Blogger.