មន្ត្រីនគរបាលជាតិ ចំនួន២៧រូប ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្តរសក្តិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ មន្ត្រីនគរបាលជាតិចំនួន២៧រូប ត្រូវបានប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្តរសក្តិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិ,លោក សៀក គឹមលាង អភិបាលរងខេត្តកំពង់ឆ្នាំង,លោក លោកស្រី មកពីតាមបណ្តាមន្ទីរអង្គភាពនានា ព្រមទាំងមន្ត្រីនគរបាលជាតិចូលរួមសរុបចំនួន២៥៨នាក់។ លោក ប្រាក់ វុទ្ធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានអានរបាយការណ៍ជំរាបជូនគណៈអធិបតីដឹងថា៖ ឆ្នាំ២០១៤នេះ ជាឆ្នាំដែលក្រសួងមហាផ្ទៃ ក៍ដូចជាគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសកងកំលាំងនគរបាលជាតិ បានខិតខំយកចិត្តទុកដាក់ ក្នុងការពង្រឹងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តបាន១៥លើក ក្នុងនោះមានបាតុកម្ម២លើក,ការទាមទារដីធ្លីចំនួន៥លើក,និងកម្មករ កម្មការនីទាមទារលក្ខខ័ណ្ឌចំនួន៨លើក។
ឆ្លើយតបទៅនឹងគោលការណ៍ខាងលើ ស្នងការដ្ឋាននគរបាលខេត្ត បានប្រើប្រាស់គ្រប់វិធាន ការណ៍ជំនាញ ដោយ បានចាត់តាំងកងអន្តរាគមន៍ពិសេស កម្លាំងជំនាញ សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ បង្ការទប់ស្កាត់មិនអោយមានអំព់ហឹង្សាកើតឡើង រក្សាសន្តិសុខសណ្តាប់ ធ្នាប់ ទូទៅធ្វើការដោះស្រាយឆ្លើយតបប្រកបដោយប្រសិទ្ធិភាព។
អាស្រ័យដោយដោយស្ថានភាពសន្តិសុខត្រូវបានធានា ស្ថេរ ភាពនយោបាយទូទៅកាន់តែត្រូវបានពង្រឹង សន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាព ត្រូវបាន រក្សាយ៉ាងរឹងម៉ាំ បង្កាទប់ស្កាត់បាននូវការញុះញង់ បំបែកសាមគ្គីភាព ជាពិសេសបង្ការទប់ស្កាត់បាននូវអំពើភាវរកម្ម បង្កលក្ខណៈអោយគ្រប់សកម្មភាពនៃការអភិវឌ្ឍន៍សង្គម ការវិនិយោគ ទេសចរណ៍ មានការរីកចំរើនជាលំដាប់។
ក្នុងឱកាសនោះលោក នាយឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិបានមាន ប្រសាសន៍ផ្តាំផ្ញើរទៅកាន់អង្គពិធីថា៖ ត្រូវខិតខំប្រមូលព័ត៌មានអោយបានគ្រប់គ្រាន់ ដើម្បីវិភាគវាយតម្លៃ ឆ្លើយតបប្រកបដោយប្រសិទ្ធិភាព,ត្រៀមកម្លាំងអោយមានក្នុងដៃគ្រប់គ្រាន់ ទាំងមធ្យោបាយ សម្ភារៈ ស្បៀងបំរុង ការហ្វឹកហាត់ ដើម្បីអន្តរាគមន៍ដោះស្រាយសភាពការណ៍ទាន់ពេល, ត្រូវបង្កើនវិធានការណ៍ បង្ការបទល្មើស ហើយចាត់វិធានការណ៍បង្ក្រាបអោយបានដល់ឬសគល់ មិនទុកអោយជនល្មើសបន្តសកម្មភាពបាន,បង្កើនការអនុវត្តន៍ រឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈនៃការផ្សព្វផ្សាយ និងការចេញចាប់ល្បឿន ត្រួតពិនិត្យយាន្តយន្តខុសលក្ខណៈបច្ចេកទេស ពិន័យអ្នកបើកទោចក្រយាន្តយន្តមិនដាក់កញ្ចក់មើលក្រោយ មិនពាក់មួកសុវត្ថិភាព,ការដឹកសំពីងសំពោងនិងការកែច្នៃយាន្តយន្តគ្រប់ប្រភេទ។
ពង្រឹងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ទី ផ្សារ ទីប្រជុំជន អោយមានរបៀបរៀបរយ និងសោភ័ណ្ឌភាពល្អ,ជម្រុញអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដោយអនុវត្តអោយបានតាមលក្ខណៈពិសេសទាំង៩យ៉ាងដើម្បីស្ថេរភាព សន្តិសុខជូនប្រជាពលរដ្ឋ៕ ដោយ រិទ្ធិ ជ័យ