បុរសម្នាក់ត្រូវឃាតក កាប់ក្បាលផុងលលាដ៍២កន្លែងនិងវាយទក់សាច់សម្លាប់ចោល
ខេត្តបន្ទាយមានជ័យ៖ សពបុរសម្នាក់ត្រូវឃាតក សម្លាប់ហើយយកទៅបោះចោកនៅគល់ដើមដូងប្រេង ដែលគេប្រទះឃើញ កាលពីវេលាម៉ោង៨ និង៥៩នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ត្រង់ចំណុច បរិវេណកាស៊ីណូ ស្តាវីហ្គាស ហៅផ្កាយ៥ ស្ថិតនៅភូមិក្បាល ស្ពាន១សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ។
បើតាមប្រភពបានភពឲ្យដឹងថា សពនេះត្រូវបានក្មេងរើសអេត ចាយ អាយុប្រមាណ១០ឆ្នាំ ចូលទៅបត់ជើងធំមិន និងបានសម្រួលផង ក៏ប្រទះឃើញ រួចស្រែកហៅ សន្តិសុខកាស៊ីណូ មកមើលហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមកត្រួតពិនិត្យមើលសាកសព។
សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានត្រួតពិនិត្យនៅកន្លែងកើតហេតុ និងបានសន្និដ្ឋាន ថាជាករណីឃាតកម្ម កាប់សម្លាប់ កាប់ចំលលាដ៍ក្បាលខាងស្តាំផុងជ្រៅ ២កន្លែង និងស្នាមវាយលើខ្លួនប្រាណជាច្រើនកន្លែងផងដែរ។ សណ្ឋានសពបុរស គ្មានខោ ពាក់អាវយឺតពណ៌ស ដៃខ្លី គ្មានអត្តសញ្ញាណ អាយុប្រមាណ ៤០ឆ្នាំជាង កម្ពស់១,៦០ម៉ែត្រ សម្បុរ សណ្តែកបាយ សក់របាយអាចម៌ខ្លា បានស្លាប់អស់រយះពេល២យប់ ១ថ្ងៃមកហើយ ។
សមត្ថកិច្ចនគរបាល និអាវុធហត្ថបានថ្លែងនៅចំណុចកើតហេតុថា បានប្រមូលបានវត្ថុតាងជាប់នឹងខ្លួនជនរងគ្រោះ រួមមានសំបុត្ររថភ្លើង ពីខេត្តសាក់រ៉ាំងសៅមកស្រុកអារ័ញ្ញប្រថេប ប្រទេសថៃ តាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ លុយ៤០បាត ស្ករគ្រាប់២គ្រាប់ ផងដែរ។ ចំពោះជនដៃដល់វិញ សមត្ថកិច្ចយើងមិនទាន់សន្និដានថា មានគ្នា២នាក់ទី៣នាក់ ធ្វើសកម្មភាព សម្លាប់ជនរងគ្រោះខាងនេះ។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចរាល់ បានយកសាកសពរងគ្រោះ ទៅតម្កល់ទុកនៅ វត្ត ស្រះត្រាច រង់ចាំការស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិសព ដើម្បីប្រគល់ឲ្យយកទៅធ្វើបុណ្យ។ ចំណែកជនដៃដល់សមត្ថកិច្ចបានកំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បី ចាប់យកមកផ្តន្ទាទោសតាមច្បាប់៕ ដោយ យីហាំង