Insurance

728x90

បុរស​ម្នាក់ ត្រូវ​ជនដៃដល់​វាយរ​យះ​ក្បាល​ចំនួន​៨ កន្លែង​ស្លាប់​ក្នុង​ថ្លុកឈាម ដ៏​សែន​វេទនា គេ​សង្ស័យ​ជា​រឿង​គំនុំ​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​ត្រូវបាន​ក្រុម​ជនដៃដល់​វាយ​រយះ​ក្បាល​ជាច្រើន​កន្លែង ស្លាប់​ដ៏​សែន​វេទនា​នៅ​រោង​ចាំ​ស្រូវ​ក្នុង​ស្រែ ដែល​ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា​១១​យប់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៤​នៅ​ចំណុច​មាត់បឹង​ក្រោម ស្ថិតក្នុង​ភូមិ​ចាន់​គៀក ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។


លោក​អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បាន​និយាយ​អោយដឹងថា​៖ ជនរងគ្រោះ​មានឈ្មោះ ឯល ទួន អាយុ​៦១​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មាន​ប្រពន្ធ​ឈ្មោះ​ម៉ម ម៉ាស់ អាយុ​៥៩​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ​មាន​មុខរប​ធ្វើស្រែ​តែ​ពុំ​មានកូន​ម្នាក់​នោះឡើយ​។ នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើក​លុយ​បាន​៨​ម៉ឺន​រៀល ថ្លៃ​ជួយ​ធ្វើការ​ងារ​អោយ​ឃុំ ហើយ​មក​ផឹកស៊ី​នៅផ្ទះ​ឈ្មោះ យ៉ា រួច​បាន​បន្តទៅ​ផឹក​នៅផ្ទះ​ឈ្មោះ ទ័​រ សានី ទៀត​រហូតដល់​ម៉ោង​៩​យប់ ពេល​ស្រវឹង​ដើរ​មិន​រួច​ក៍​ត្រូវ​ឈ្មោះ ទ័​រ សានី ដែល​ត្រូវជា​ក្មួយ​ឌុប​តាម​ម៉ូតូ​មកអោយ​ដេក​នៅ​រោង​ចាំ​ស្រូវ​របស់គាត់​ដោយ​ទុក​កង់​របស់គាត់​នៅផ្ទះ​របស់ខ្លួន​។


លុះ​នៅ​ព្រឹក​ឡើង​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​ទៅ​ដើរទៅ​ធ្វើស្រែ​ប្រាំង​បាន​ប្រទះឃើញ​ជន រងគ្រោះ​ដេកស្លាប់​នៅជាប់​និង​ផ្លូវ​ដើរ​ក្បែរ​រោង​ចាំ​ស្រែ ដោយ​នៅលើ​ខ្លួនប្រាណ​ជនរ​គ្រោះ​មាន​ឈាម​ប្រឡាក់​ពេញ​ខ្លួន ហើយ​ភាព​ភ្ញាក់ផ្អើល​ក៏​កើតមានឡើង​ដឹង​ដល់​សមត្ថកិច្ច​។


នៅ​ព្រឹក​នោះដែរ​សមត្ថកិច្ច​នគរ​បាល​ព្រហ្ម​ទ័​ណ្ឌ​ស្រុក និង​សមត្ថកិច្ច​នគរ​បាលប​ច្ចេកទ្ទេស​របស់​ស្នងការ​នគរបាល​ខេត្ត​បាន​សហការគ្នា​ចុះ​ពិនិត្យ​ជុំវិញ​កន្លែងកើតហេតុ និង​ពិនិត្យ​សាកសព រកឃើញ​ស្នាម​វាយ ដោយ ឈើ​ចុង​ស្រួច​នៅលើ​ខ្លួន​ជនរងគ្រោះ​មាន​ចំនួន​៨​កន្លែង​គឺ​៖​លើ​កណ្តាល​ក្បាល​៣​កន្លែង លើ​ក្បាល​ផ្នែក​ខាង ឆ្វេង ៤​កន្លែង​និង​លើ​ផ្នែក​ខាងស្តាំ​១​កន្លែង និង​ស្នាម​វាយ​ជាំ​លើ​ផ្ទៃមុខ​ជាច្រើន​កន្លែង​ទៀត​។ នៅ​កន្លែង​កើត ហេតុ​ក្នុង​រោង​ចាំ​ស្រូវ​របស់​ជនរងគ្រោះ​សមត្ថកិច្ច​រកឃើញ​ឈើមូល​ចុង​ស្រួច​១​ដើម​ប្រវែង​៤​តឹក​ប្រឡាក់​សុទ្ធតែ​ឈាម​ដែលជា​ដំបង​វាយ​សម្លាប់​ជនរងគ្រោះ បើ​គេ​ប្រើ​កាំបិត​កាប់​វិញ​គឺ​នៅលើ​មុខរបួស​ពិតជា​មាន​ដាច់​សក់​។


​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដែល​បាន​ទៅ​មើល​ហេតុការណ៍​នេះ​បាន​និយាយ​អោយដឹងថា​៖​ជនរងគ្រោះ​ជា​រៀងរាល់ឆ្នាំ​តែង​មក​ដេកចាំ​ស្រូវ​នៅក្នុង​រោង​នេះ​ជាប្រចាំ និង​ដាក់​លប​ចង​ស្ទូចត្រី រកត្រី​ដោះស្រាយ​ក្នុង​ជីវភាព គ្រួសារ ហើយ​ជនរងគ្រោះ​មិនដែល​មានទំនាស់​អ្វី​ជាមួយ​អ្នកជិតខាង​ក្នុងភូមិ​នោះឡើយ​។


សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​៖ ករណី​មនុស្សឃាដ​នេះ អាចជា​រឿង​គំនុំ​ទើប​ជនដៃដល់​កាប់ សម្លាប់​ជនរងគ្រោះ​យ៉ាង​សាហាវ​បែបនេះ​។​ក្រោយពី​ធ្វើការ​ពិនិត្យ​សព​តាម​បច្ចេកទេស​រួចមក​សម​ត្ថ​កិច្ច​បានប្រគល់​សព​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ករណី​ឃាដ​កម្មនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​មុខសញ្ញា​ក្រុម​ជន​ដល់​យ៉ាងសកម្ម ដើម្បី​ស្វែង​ចាប់​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-88C KA-4433 KA-99C KA-666



បុរស​ម្នាក់ ត្រូវ​ជនដៃដល់​វាយរ​យះ​ក្បាល​ចំនួន​៨ កន្លែង​ស្លាប់​ក្នុង​ថ្លុកឈាម ដ៏​សែន​វេទនា គេ​សង្ស័យ​ជា​រឿង​គំនុំ​ បុរស​ម្នាក់ ត្រូវ​ជនដៃដល់​វាយរ​យះ​ក្បាល​ចំនួន​៨ កន្លែង​ស្លាប់​ក្នុង​ថ្លុកឈាម ដ៏​សែន​វេទនា គេ​សង្ស័យ​ជា​រឿង​គំនុំ​ Reviewed by yim PH on 1:22 PM Rating: 5

Entertainment

ads
Powered by Blogger.