កំពុងលេចឡើងមុខរបរជិះម៉ូតូដឹកចានឆ្នាំង ដើរដូរយកសត្វឆ្កែតាមភូមិ យកទៅធ្វើម្ហូបលក់ខ្លែមស្រា
ខេត្តកំពង់ឆ្នាំង៖ បច្ចុប្បន្នដោយសារអ្នកនិយមហូបសាច់ឆ្កែកាន់តែកើនឡើងនោះ អ្នកដើររកទិញសត្វឆ្កែកាន់តែមានចំនួនច្រើន ដែរអ្នកខ្លះបានប្រើរូបភាពជិះម៉ូតូដឹកចានឆ្នាំងពីខេត្តតាមឆ្ងាយៗ ដើរទិញដូរសត្វឆ្កែតាមជនបទនិងហាងឆេងសាច់ឆ្កែក៏មានតម្លៃខ្ពស់ផងដែរ។
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ បុរសម្នាក់សុំមិនបញ្ចេញឈ្មោះកំពុងដឹកសត្វឆ្កែ៣ ក្បាលក្នុងទ្រុងដែកមួយនៅលើម៉ូតូជាមួយនិងចានឆ្នាំង ឆ្លងទូកតាមព្រែកមួយក្នុងភូមិកន្លែ ង ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ជាមួយអ្នកយកព័ត៌មានយើងបាននិយាយអោយដឹងថា៖ គាត់មានទីលំនៅក្នុងស្រុកស្គុន ខេត្តកំពង់ចាម គាត់បានប្រកបមុខរបរនេះជាង៤ឆ្នាំមកហើយ។ ថ្ងៃនេះគាត់បានដឹកចានឆ្នាំង និងសម្ភារៈប្រើប្រាស់មួយចំនួនតាមម៉ូតូចេញពីផ្ទះកាត់មកលើស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កាត់ឃុំព្រៃគ្រី ឃុំពាមឆ្កោក ឆ្លងទូកដរមកឃុំកំពង់អូស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដើម្បីលក់ដូរចានឆ្នាំងផង និងដោះដូរយកឆ្កែផងក្នុងថ្ងៃនេះលោកបានដោះដូរចានឆ្នាំង បានឆ្កែ៣ក្បាល ហើយពេលល្ងាចគាត់ត្រូវត្រឡប់ទៅអោយដល់ផ្ទះវិញ។
លោកបាននិយាយអោយដឹងទៀតថា៖ សត្វឆ្កែនេះលោកនិងយកទៅលក់អោយម៉ូយ ដែលគេមានហាងធ្វើម្ហូបសាច់ឆ្កែលក់នៅក្នុងស្រុកស្គុន ដែលសាច់ឆ្កែនៅរស់គេលក់បាន ក្នុង១គីឡូ៨.០០០រៀល ហើយឆ្កែ១ក្បាលអាចលក់បានលុយពី១២ម៉ឺនទៅ១៥ម៉ឺនរៀល។ចំណែកម្ហូបសាច់ឆ្កែវិញ១ចានថ្លៃពី៥.០០០រៀលទៅ១៥.០០០រៀលតាមចានតូចឬចាន ធំ។ មុខរបរទិញដូរឆ្កែនេះនៅក្នុងភូមិគាត់ក៏មានគេរកស៊ីដូចគាត់ពី៤ទៅ៥នាក់ផងដែរ។
មុខរបរដឹកចានឆ្នាំងដូរឆ្កែយកទៅលក់បែបនេះក្នុង១ថ្ងៃៗដែលអ្នកយកព័ត៌មានធ្លាប់បាន ជួបនៅក្នុងខេត្តកំពង់ឆ្នាំងមិនតិចជាង១០នាក់ឡើយ ដែលអាចបញ្ជាក់អោយដឹងថា អ្នក ប្រកបមុខរបរបែបនេះ កំពុងមានការកើនឡើងជាបន្តបន្ទាប់។ ប៉ុន្តែអ្វីដែលយើង ធ្លាប់ ដឹងនោះ មានជនខិលខូចមួយចំនួនពិសេសគឺក្មេងស្ទាវបានលួចទាក់ឆ្កែអ្នកស្រុកនៅពេល ថ្ងៃ ឬយប់ ដើម្បីលក់ដូរអ្នកដើរទិញឆ្កែ ដែលរឿងនេះអ្នកប្រកបមុខរបរដើរដោះដូរចាន ឆ្នាំង យកឆ្កែត្រូវតែប្រុងប្រយ័ត្នមានទោសនៅពេលម្ចាស់ឆ្កែគេទាន់។
អ្នកហូបសាច់ឆ្កែបាននិយាយអោយដឹងថា៖ សាច់ឆ្កែមានឱជារសឆ្ងាញ់ណាស់គឺឆ្ងា ញ់សាច់អ្វីៗទាំងអស់ និងអាចព្យាបាលជម្ងឺមួយចំនួនបានជាទៀតផង ហើយការហូបសាច់ ឆ្កែគឺជាសិទ្ធសេរីភាពរបស់មនុស្សដែលច្បាប់មិនបានហាមឃាត់ឡើយ។ ចំណែកអ្នកដែល មិនហូបសាច់ឆ្កែវិញនិយាយថា៖សាច់ឆ្កែគឺជាសាច់មិនគួរហូបព្រោះវាមានឈ្មោះថា ឆ្កែៗ និងអ្នកខ្លះថា ឆ្កែជាសត្វគួរជាទីស្រឡាញ់ដូចជាកូនចៅថែរក្សាម្ចាស់ការពារម្ចាស់ មិនគួរ ហូប សាច់របស់វាឡើយ ម្ចាស់ឆ្កែខ្លះឆ្កែងាប់ទៅគេធ្វើបុណ្យអោយដូចមនុស្សទៀតផង៕ ដោយ រិទ្ធិ ជ័យ