Insurance

728x90

រថយន្ត​ធន់​ធ្ងន់​បើក​លឿន​ស្ទើរ​ហោះ ជ្រុល​ទៅបុក​ក្មេងប្រុស​២​នាក់​កំពុង​ជិះ​ម៉ូតូ​ប៉ើង​បោក​ផ្ទប់​នឹង​ថ្នល់​ស្លាប់​ដេក​គរ​លើ​គ្នា​យ៉ាង​អាណោចអាធ័ម​

​ខេត្តកណ្ដាល​៖ យុវជន​២​នាក់ កំពុង​ជិះ​ម៉ូតូ ម៉ាក​ហុងដា​C១២៥ ឌុប​គ្នា​លើផ្លូវ​ជាតិ​លេខ​៥ ត្រូវ​រថយន្ត​ធន់​ធ្ងន់​ម៉ាក FUSO ធ្វើដំណើរ​ស្រប​ទិស​គ្នា ពី​ជើង​ទៅ​ត្បូង បុក​ពីក្រោយ​ពេញទំហឹង ប៉ើង​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​ដេក​គរ​ពីលើ​គ្នា​យ៉ាង​រន្ធត់ កាលពី​រសៀល​ម៉ោង​១៦ និង​២០​នាទី ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​២៦-២៧​ភូមិព​ញ​ឮ ឃុំ​ពញាឮ ស្រុក​ពញា​ឭ ខេត្តកណ្ដាល​។​


សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖ នៅវេលា​ម៉ោង​ថ្ងៃខែ​ឆ្នាំ​ខាង​លើក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បង្កដោយ​រថយន្ត​ម៉ាក FUSO ពាក់​ស្លាក​លេខ 3B-6054 ពណ៌​ខៀវ លា​យស បើកបរ​ទិសដៅ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង លុះដល់ ចំណុចកើតហេតុ​រថយន្ត​មាន​ល្បឿន​លឿន​ពេក ក៍​ជ្រុល​ទៅបុក ម៉ូតូ​ម៉ាក ហុងដា C១២៥​ពណ៌​ខ្មៅ មាន​ស្លាក​លេខ កណ្តាល 1Q-4579 ពីក្រោយ​ពេញទំហឹង​ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​ម៉ូតូ បាន​ខូចខាត​ទាំងស្រុង​។ ចំណែក​អ្នកបើកបរ​រថយន្ត​ឃើញ​សភាព​មិន​ស្រួល​បាន​ចុះ​ពីលើ​រថយន្ត​រត់គេចខ្លួន​បាត់​។


​សមត្ថកិច្ច​បន្ត​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​១-​ឈ្មោះ ហ៊ុន វីរៈ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​កំពង់​អុស ឃុំ​កំពង់​អុស ស្រុក​ពញាឮ​(​ស្លាប់​) ។ ២-​ឈ្មោះ​គីម សុគន្ធ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ភូមិ​កំពង់​អុស​ឃុំ​កំពង់​អុស​ស្រុក​ព​ញ​ឮ ជា​អ្នក រួម​ដំណើរ​(​ស្លាប់ )​។ សាកសព​ជនរងគ្រោះ​ទាំងពីរ សមត្ថកិច្ច​បាន ប្រគល់ ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ពញាឮ ដើម្បី​រងចាំ​ដោះស្រាយ​តាមច្បាប់​៕ ​


KA-0909KA-2405135040027494852_n KA-854819578749241175_n KA-90903



រថយន្ត​ធន់​ធ្ងន់​បើក​លឿន​ស្ទើរ​ហោះ ជ្រុល​ទៅបុក​ក្មេងប្រុស​២​នាក់​កំពុង​ជិះ​ម៉ូតូ​ប៉ើង​បោក​ផ្ទប់​នឹង​ថ្នល់​ស្លាប់​ដេក​គរ​លើ​គ្នា​យ៉ាង​អាណោចអាធ័ម​ រថយន្ត​ធន់​ធ្ងន់​បើក​លឿន​ស្ទើរ​ហោះ ជ្រុល​ទៅបុក​ក្មេងប្រុស​២​នាក់​កំពុង​ជិះ​ម៉ូតូ​ប៉ើង​បោក​ផ្ទប់​នឹង​ថ្នល់​ស្លាប់​ដេក​គរ​លើ​គ្នា​យ៉ាង​អាណោចអាធ័ម​ Reviewed by yim PH on 9:25 PM Rating: 5

Entertainment

ads
Powered by Blogger.