Insurance

728x90

កម្មករ​អ៊ុតខោអាវ ដេកស្លាប់​ក្នុង​បន្ទប់​មិនដឹង​មូលហេតុ​

​ខេត្តបន្ទាយមានជ័យ​៖ បុរស​ម្នាក់​បាន​គាំងបេះដូង​ស្លាប់​នៅក្នុង​បន្ទប់​ជួល​ក្នុង​ផ្សារ​រោង​ក្លឿ ស្រុក​អារញ្ញ​ប្រា​ថេប ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាល​វេលា​ម៉ោង​៣​ទាបភ្លឺ ឈានចូល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៥ ហើយ​ភាគី​ថៃ​បាន​បញ្ជូន​សាកសព​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅ​ល្ងាច​ថ្ងៃកើតហេតុ​ដ​ដែរ​។​


​បើតាម​ប្រភពពី​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ​បាន​ប្រាប់អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៥ នេះ​ថា ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាម ខាង​មន្ត្រី​ជំនាញ​កម្ពុជា បាន​សហ​ការណ៍​ជាមួយ មន្ត្រី​ជំនាញ​ថៃ​ចុះទៅ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សាកសព​រងគ្រោះ​ខាងលើ ហើយ​ក្រោយពី​ធ្វើ​កោ ស​ល្យ វិច័យ​សមត្ថកិច្ច​ជំនាញ​ទាំង​២ បាន​សន្និដ្ឋានថា​សពរ​ង​គ្រោះ​ខាងលើនេះ​ពិតជា​បាន​ស្លាប់​ដោយសារ​រោគ​គាំងបេះដូង​ពិតមែន និង​គ្មាន​ស្នាក​ស្នាម​អ្វី​ពាក់ព័ន្ធ​និង​អំពើរ​ឃាត់​កម្ម​អ្វី​នោះទេ​។​


​សមត្ថកិច្ច​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ​បាន​បន្តថា សព​រងគ្រោះ​ខាងលើនេះ​មានឈ្មោះ​នុត ចាន់​សេង ភេទ​ប្រុស អាយុ​៣៥ មាន​ស្រុកកំនើត​នៅ​ភូមិ​ទួល​ទ្រា ឃុំ​ជប់ ឃុំ​-​ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​ប្រគល់អោយ​ក្រុមគ្រួសារ​សាច់ញាតិ​ទទួលយក​សាកសព​រង​គ្រោះ​ទៅកាន់​ស្រុកកំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​យី​ហាំង​ ​


KA-0007



កម្មករ​អ៊ុតខោអាវ ដេកស្លាប់​ក្នុង​បន្ទប់​មិនដឹង​មូលហេតុ​ កម្មករ​អ៊ុតខោអាវ ដេកស្លាប់​ក្នុង​បន្ទប់​មិនដឹង​មូលហេតុ​ Reviewed by yim PH on 7:21 PM Rating: 5

Entertainment

ads
Powered by Blogger.