ខឹងឪពុកទិញម៉ូតូឲ្យខុសចិត្ត យកកែវគប់ក្បាលឪពុកចំពីក្រោយ បណ្តាលឲ្យស្លាប់ទាំងបិទភ្នែកមិនជិត
ភ្នំពេញ ៖ កូនប្រុសមិនស្មើសត្វតិរច្ចានម្នាក់ ខឹងឪពុកបង្កើតទិញម៉ូតូមិនត្រូវចិត្ត បានយកកែវគប់ក្បាលឪពុក ចំពីក្រោយរងរបួសយ៉ាងធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹង រហូតស្លាប់លាចាកលោកដ៏សែនអនិច្ចាពេលកំពុង ជួយសង្គ្រោះនៅមន្ទីរពេទ្យក្នុងប្រទេសវៀត ណាម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ កន្លងទៅ ។ អ្នកដឹងហេតុការណ៍នោះ រឹតទ្រូង ស្រែករកពុទ្ធោ ថា ហេតុអីក៏កូនប្រុសម្នាក់នេះដាច់ចិត្តម្ល៉េះដើកដៃគប់សម្លាប់អ្នកមានគុណ ដែលខំបង្កើត និងចិញ្ចឹមរូបគេមក តាំងពីបាតជើងក្រហម បែរជារមើលគុណ សម្លាប់ព្រះរបស់ខ្លួនយ៉ាងដូច្នេះ!។
នគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានឲ្យដឹងថា ជនល្មើសគប់ឪពុក រហូតដល់ស្លាប់ ត្រូវបានចាប់ខ្លួនកាលពីល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ក្រោយពីគេច ខ្លួនតាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ជាថ្ងៃ ដែលប្រើអំពើហិង្សា ប៉ុន្តែបានកម្មសម្លាប់អ្នកមានគុណគេចមិនរួចឡើយ ។ នគរបាលបន្តទៀតថា មូលហេតុដែលនាំឲ្យកូនតិរច្ចានរូបនេះ ប្រើអំពើហិង្សាទាំងកំរោលលើឪពុក បង្កើតរបស់ខ្លួននោះ ផ្ដើមចេញពីរឿង ទិញម៉ូតូមិនត្រូវចិត្ដ ពោល ឪពុកទិញម៉ូតូវីវ៉ាឲ្យ តែរូបគេមិនពេញចិត្ដ ចង់បានម៉ូតូផ្សេង រហូតផ្ទុះពាក្យសំដី ហើយ ក៏ត្រូវជនរងគ្រោះជាឪពុកស្ដីបន្ទោស និងប្រដៅទូន្មាន រហូតធ្វើឲ្យកូនតិរច្ចានម្នាក់នេះតបតធ្វើសកម្មភាពផ្តាច់ជីវិត។
មន្ដ្រីនគរបាលបានបញ្ជាក់ថា ជនបង្ក វ៉ែន រដ្ឋា អាយុ៣៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ មុនពេលចាប់ខ្លួនគេរស់នៅជាមួយឪពុកម្ដាយ និងក្រុមគ្រួសារ ស្ថិតនៅផ្ទះលេខ១៦៨៩បេ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ រីឯជន រងគ្រោះ ដែលជាឪពុកបង្កើត នោះឈ្មោះ វ៉ែន ចាន់រត្ន័ អាយុ៥៥ឆ្នាំ មានមុខរបរលក់ ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ បាន ស្លាប់កាលពីថ្ងៃទី១២ ខែមករា ក្រោយពេល ដែលសាច់ញាតិនិងក្រុមគ្រួសារបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ក្នុងប្រទេសវៀតណាម ។
តាមការបញ្ជាក់របស់សមត្ថកិច្ចបានឱ្យដឹង ថា កាលពីថ្ងៃទី០៩ ខែមករា កន្លងទៅ ជន រងគ្រោះនិងជនបង្ក បានឈ្លោះប្រកែកគ្នា រឿងទិញម៉ូតូមិន ត្រូវចិត្ដ លុះដល់ថ្ងៃបន្ទាប់ ខណៈដែលឪពុកកំពុងដួសបាយនៅមុខផ្ទះ ស្រាប់តែកូនប្រុសអត្ដញ្ញូរូបនេះ មិនទាន់បាត់ កំហឹងបានទាញកែវថ្មមានដៃ គប់ចំក្បាលឪ ពុកពីក្រោយ បណ្ដាលឱ្យដួលសន្លប់ហូរឈាម ស្រោចដី ត្រូវក្រុមគ្រួសារបញ្ជូនភ្លាមៗទៅ កាន់មន្ទីរពេទ្យនៅប្រទេសវៀតណាម ដោយ សារស្ថានភាពរបួសធ្ងន់ធ្ងរពេក ក៏ដាច់ខ្យល់ ស្លាប់តែម្ដងទៅ ក្នុងរយៈពេល២ថ្ងៃក្រោយមក ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួល ពាក្យបណ្ដឹងពីសាច់ញាតិជនរងគ្រោះរហូត ដល់វេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៥ ខែមករា ជនបង្កដែលមិនបានដឹងថា ឪពុក របស់ខ្លួនស្លាប់នោះ ក៏វិលត្រឡប់មកផ្ទះ ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្ដង ។ ជនសង្ស័យរូបនេះស្ថិតក្រោមការសួរនាំនិងឃុំខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមាន ជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕