លោក ទុង ប៊ុនធឿន កំពុងសប្បាយប្រមូលលុយពីក្បាលឡានដឹកទំនិញ នៅចំណុចប៉ុស្តិ៍ត្រួតពិនិត្យទំនិញកូនដំរី
ខេត្តបន្ទាយមានជ័យ៖ ឈ្មួញខិតខូចជាច្រើននាក់ទទួលបានឃុបឃិតជាមួយក្រុមគណៈកម្មាធិការត្រួតពិនិត្យ ក្រោមអំណាចលោក ទុង ប៊ុនធឿន អនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែបើកដៃអ្នកទំនិញមកពីប្រទេសថៃ ទទួលបានបង់លុយកាក់ដាក់ខែជាប្រចាំធ្វើឲ្យពូកគេដឹកទំនិញបានតាមចិត្តចង់ ។សព្វថ្ងៃនេះគេសង្កេតឃើញមានក្រុមឈ្មួញជាច្រើននាក់កំពុង ចរាចរណ៍ នាំទំនិញគេចពន្ធគ្រប់ប្រភេទ ដោយលែងខ្លាចសំណាញ់ច្បាប់ ខណៈពេលរាជរដ្ឋាភិបាលកំពុង ពង្រឹង ផ្នែកប្រមូលពន្ធចូលរដ្ឋ ប៉ុន្តែបញ្ហានេះក៏ដោយសារក្រុមគណៈកម្មាធិការត្រួតពិនិត្យ ដំណើរការការងារ តាមបែបត្រីងៀតឆ្លៀតពង ។
បើតាមប្រភពពីអ្នករត់តាក់ស៊ីបានបង្ហើបប្រាប់ថា នៅចំណុចកូនដំរីគឺគ្រប់គ្រងដោយលោក អនុ ប្រធាន សាខា គយ ទុង ប៊ុនធឿន ជាប្រធានក្រុមគណៈកម្មាធិការត្រួតពិនិត្យទំនិញ បានបន្ធូរបន្ថយ រហូតក្លាយ ជាការ ត្រូវរ៉ូវជាឈ្មួញខិតខូចជាច្រើននាក់ ដោយទទួលបានការបង់ប្រាក់ថ្លៃក្បាលរថយន្តក្នុងមួយខែ ១០០ដុល្លារ សំរាប់អ្នកធ្វើសកមមភាពដឹកជញ្ជូនចំនួន២ជើងក្នុងមួយថ្ងៃ សំរាប់រថយន្ត កាមរី ចង្កូតឆ្វេង ស្តាំ ស៊េរី៩៣ ស៊េរី៩៥ តែងតែដោះស្លាកក្រោយចេញ គ្រាន់ផ្តល់សញ្ញាសំគាល់។ តែចំពោះការបង់ ២០០ដុល្លារ សំរាប់អ្នកដឹកជាច្រើនជើងក្នុងមួយថ្ងៃ ក្នុងសកម្មភាពនោះគេឃើញមានរថយន្តទំនើបៗតូចធំ ។
ប្រភពដោយឡែកមួយទៀតបាមបង្ហើបប្រាប់ថា ចំពោះរថយន្តខ្លះគឺមានខ្សែរខ្នងនៅពីក្រោយ ខ្លះអាងខ្លួនជាកូនប្រុសប្រសារ របស់លោកចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត កូតាគណបក្សប្រឆាំង ចង់ដឹកទំនិញគេចពន្ធគ្រប់ប្រភេទគ្មានអ្នកណាហ៊ានចាប់ ឃាត់នោះទេ ប៉ុន្តែត្រូវបង់លុយជូនក្រុមគណៈកម្មាធិការត្រួតពិនិត្យចរាចរណ៍ទំនិញ របស់ លោក ទុង ប៊ុនធឿន មិនអាចរំលងបានឡើយ។ សូមបញ្ជាក់ថា កូនប្រុសប្រសាររបស់លោកចៅសង្កាត់រងទី២ នោះតែងតែរិះគន់គេឯងថាពុករលូយគ្រប់គ្នា ក៏ប៉ុន្តែខ្លួននគេបាន ដឹកទំនិញគេចពន្ធគ្រប់ប្រភេទជារាល់ថ្ងៃ ក្រោមការយោគយល់គ្រាប់តែបង់លុយជូនលោក ទុយ ប៊ុនធឿន ដឹកជញ្ជូនដូចគេដូចឯងបានយ៉ាងរំភើយ ។
តាមរយៈការចោទប្រកាន់ខាងលើដែលជាការចោទប្រកាន់ ថាលោក ទុង ប៊ុនធឿន ជាប្រធានក្រុមគណៈកម្មាធិការត្រួតពិនិត្យ បានយកតួនាទីប្រព្រឹត្តអំពើពុករលួយរាប់ក្បាលឡាន ដាក់ខែប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន នោះសារព័ត៌មានខ្មែរអង្គរ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេព្រោះគ្មានលេខទូរស័ព្ទ ៕ ដោយយី ហាំង